VOV WorldVOV World
បណ្ដាប្រទេសនៅក្នុងនិងក្រៅ OPEC សន្យាកាត់បន្ថយទិន្នផលធ្វើអាជីវកម្មប្រេង
09/03/2017 08:41
(VOVworld) - នាថ្ងៃទី៨ មិនា នៅសន្និសីទអន្តរជាតិ CERAWeek នៅអាមេរិក ប្រទេសសមាជិកទាំង១៣ នៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និង ប្រទេសមួយចំនួននៅខាងក្រៅបានអះអាងជាថ្មីម្ដង ទៀតនូវការសន្យាកាត់បន្ថយទិន្នផលធ្វើអាជីវកម្មប្រេង តាមកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយដែលទទួលបានកាល ពីឆ្នាំមុនសំដៅដោះស្រាយស្ថានភាពការផ្គត់ផ្គង់លើសពីតម្រូវការនិងស្ថិរភាព តំលៃប្រេង។
បណ្ដាប្រទេសនៅក្នុងនិងក្រៅ OPEC សន្យាកាត់បន្ថយទិន្នផលធ្វើអាជីវកម្មប្រេង
(VOVworld) - នាថ្ងៃទី៨ មិនា នៅសន្និសីទអន្តរជាតិ CERAWeek នៅអាមេរិក ប្រទេសសមាជិកទាំង១៣នៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និង ប្រទេសមួយចំនួននៅខាងក្រៅបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាកាត់បន្ថយ ទិន្នផលធ្វើអាជីវកម្មប្រេង តាមកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយដែលទទួលបាន កាលពីឆ្នាំមុនសំដៅដោះស្រាយស្ថានភាពការផ្គត់ផ្គង់លើសពីតម្រូវការនិងស្ថិរភាព តំលៃប្រេង។ ថ្លែងមតិនៅសន្និសីទនេះ រដ្ឋមន្រ្តីក្រសួងប្រេងរ៉ែអ៊ីរ៉ាក់លោក Jabar Al- Luaibi ឲ្យដឹងថា ប្រទេសនេះនាបច្ចុប្បន្នសំរេចបាន៨៥%នៃគោលដៅដែលបានដាក់ ចេញក្នុងកិច្ចព្រមព្រៀងពោលខាងលើ។ក្នុងពេលនោះ អេមីរ៉េតអារ៉ាប់រួមក៏កំពុង ជំរុញខ្លាំង ការកាត់បន្ថយទិន្នផលប្រេង ហើយគ្រោងនឹងកាត់បន្ថយប្រេងចំនួន ១៣៩ពាន់ធុងក្នុង មួយថ្ងៃនាខែមិថុនាខាងមុខ៕