VOV WorldVOV World
បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
30/01/2015 08:52
(VOVworld) – នាថ្ងៃទី ២៩ មករា រដ្ឋមន្ត្រីការបរទេសបណ្ដា ប្រទេសជាសមាជិកនៃ សហភាពអឺរ៉ុប (EU) បានឯកភាព បំពេញបន្ថែមមុខសញ្ញាធ្វើមួយចំនួនចូលក្នុងបញ្ជីរាយនាម ដាក់ទណ្ឌកម្មដែលទាក់ទិនដល់តួនាទីរបស់រុស្ស៊ីក្នុងវិបត្តិ នៅអ៊ុយក្រែន។
បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ មករា រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជា សមាជិកនៃ សហភាពអឺរ៉ុប (EU) បានឯកភាពបំពេញបន្ថែមមុខសញ្ញា ធ្វើមួយចំនួនចូលក្នុងបញ្ជីរាយនាមដាក់ទណ្ឌកម្មដែលទាក់ទិនដល់តួ នាទីរបស់រុស្ស៊ីក្នុងវិបត្តិនៅអ៊ុយក្រែន។ កាយវិការនេះ ត្រូវបានចាត់ ទុកនឹងបង្កើនភាពតានតឹងរវាងរុស្ស៊ីនិង  EU ថែមទៀត។ អធិប្បាយ សេចក្តីសម្រេចពោលខាងលើតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោ បាយសន្តិសុខនិងកិច្ចការបរទេសរបស់  EU លោកស្រី Federica Mogherini បានចាត់ទុក ថា៖ ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែនកំពុងក្លាយទៅជា អាក្រក់ទៅៗ ដោយហេតុនេះនាំឲ្យ EU ត្រូវបង្កើនការដាក់សម្ពាធទៅលើ រុស្ស៊ី។ នាថ្ងៃដដែលនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE) តំណាងរបស់រុស្ស៊ីប្រចាំនៅ OSCE លោក Andrei Kelin បានប្រកាសថា៖ រុស្ស៊ីមិនឃើញសញ្ញាណាមួយដែល បង្ហាញថា៖ Kiev ត្រៀមខ្លួនជាស្រេចបញ្ចប់សកម្មភាពយោធានិងដំណើរការ សន្ទនាជាមួយកំលាំងប្រឆាំងនៅតំបន់ខាងកើតក្នុង ពេលដែលអ៊ុយក្រែនបានផ្សាយព័ត៌មានខុសឆ្គងអំពីវត្តមានរបស់កងទ័ពរុស្ស៊ីនៅ ប្រទេសនេះសំដៅទាមទាឲ្យលោកខាងលិចជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងយោធា។ លោក Kelin បានអំពាវនាវឲ្យអាមេរិកនិងបណ្ដាប្រទេសផ្សេងៗបញ្ចប់ការបើកដៃ សំរាប់បណ្ដាកំលាំងគាំទ្រសង្គ្រាម ក៏ដូចជា ជំរុញរាល់សកម្មភាពយោធានៅតំបន់ខាង កើតអ៊ុយក្រែនផងដែរ៕