បណ្តាសកម្មភាពក្នុងកម្មវិធីពិធីបុណ្យវិហារស្តេចHung ត្រូវបានចាប់ផ្តើម។
29/03/2012 10:35
ពិធីដង្ហែគ្រៃស្នែងនេះសំដែងនូវទឹកចិត្តដឹងគុណចំពោះ គុណូបការះរបស់បណ្តា ស្តេចHungព្រមទាំងបួងសួង ឲ្យមានអាកាសធាតុអំណោយផលប្រទេស ជាតិជូបតែ សេចក្តីសុខសម្បូរុងរឿងនិងខ្លាំងមាំមួន

សកម្មភាព១នៅពិធីបុណ្យវិហាស្តេច Hung ( រូបថត៖Internet) ព្រឹកថ្ងៃទី២៩មិនានៅខែត្រ Phu Tho ភាគខាងជើងវៀតណាមបានប្រព្រិត្ត ទៅពិធីដង្ហែគ្រៃ ស្នែងទៅកាន់ឃុំចំនួន៦នៅមណ្ឌលកេរ្តិ៍តំណែល។ពិធីដង្ហែគ្រៃស្នែងនេះសំដែងនូវទឹកចិត្ត ដឹងគុណចំពោះគុណូបការះរបស់បណ្តា ស្តេចHungព្រមទាំងបួងសួងឲ្យមានអាកាសធាតុ អំណោយផលប្រទេស ជាតិជូបតែសេចក្តីសុខសម្បូរុងរឿងនិងខ្លាំងមាំមួន។ចូលរួមពិធី ដង្ហែនេះ មានជនចាស់ជរា យុវជន យវនារីជាដើម។លោកស្រី Nguyen Thi Tinh ជាជន១រូប ដែលចូលរួមពិធីដង្ហែគ្រៃស្នែងបានឲ្យដឹងថា “គ្រួសារយើងខ្ញុំមានសាមាជិកចំនួន១០នាក់ ចូលរួមពិធីដង្ហែនេះ។ ថ្ងៃនេះ ខ្ញុំឃើញសប្បាយណាស់។ខ្ញុំមានគោលបំណងថា ពីឥឡូវនេះ ទទៅ ពិធីដង្ហែគ្រៃស្នែងដូច្នេះនឹងត្រូវបានរៀបចំជាប្រចាំ“។ ចម្រៀង Xoanនៅពិធីបុណ្យវិហាស្តេច HUng (រូបថត៖Internet) រួមជាមួយការរៀបចំធីបុណ្យឆ្ពោះទៅទិវារំលឹកគុណដូនតាជាតិស្តេចHung ខែត្រ Phu Thoកំពុងអនុវត្តបណ្តាវិធានការការពារសុវត្ថិភាពចរាចរនៅ ឪកាសនេះដែរ។នៅខ្សែផ្លូវ ក្នុងនិងជំវិញមណ្ឌលវិហារស្តចHungសុទ្ឋតែ មានបណ្តាកំលាំងប្រចាំដើម្បីណែនាំចរាចរ. ក្នុងឪកាសវិលត្រឡប់មកទស្សនាស្រុកកំណើតក្នុងថ្ងៃរំលឹកខួបដល់វិញ្ញាណក្ខ័ន្ធនៃដូន តា(ទី១០ខែទី៣តាមចន្ទគតិ) ថ្ងៃទី ២៩ មិនាក្រុមអាណិកជនវៀតណាមមកពីប្រទេស ចំនួន១៨ លើសកលលោកបានទៅទស្សនាខែត្រ Lao Cai ភាគខាងជើងវៀតណាម។ ថ្នាក់ដឹកនាំខែត្របានជូនដំណឹងឲ្យប្រជាអាណិកជនអំពីសភាពការណ៏អភិវឌ្ឌ្យសេដ្ឋកិច្ច សង្គមរបស់ខែត្រក្នុងរយះពេលកន្លងទៅ។ប្រជាអាណិកជនជាច្រើននាក់បានចែករំលែក អំពីចំណាប់អារម្មណ៏របស់ខ្លួន ដោយត្រូវបានមកទស្សនាស្រុកកំណើតវិញ។លោកស្រី Tran Kim Chung មកពីប្រទេស កាណាដាបានមានចំណាប់អារម្មណ៏ថា៖ ខ្ញុំសង្កេតឃើញថា៖ខែត្រLao Cai បានផ្លាស់ ប្តូរយ៉ាងច្រើន។ខ្ញុំក៏ឃើងដែរថា៖ខែត្រLao Cai មានសក្តានុភាពនឹងយថាទស្សជាច្រើន ដើម្បីអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាថែមទៀត៕
Related





