បណ្ដាសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅកម្ពុជា
12/04/2015 08:51
(VOV)_នាថ្ងៃទី១១ មេសា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Le Thanh Hai

បណ្ដាសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅកម្ពុជា (VOV)_នាថ្ងៃទី១១ មេសា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Le Thanh Hai បានទៅជួបសំណេះសំណាលជាមួយបណ្ដាកម្មាភិបាល បុគ្គ លិកស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងប្រគល់ជូនអំណោយចំពោះជនវៀត ណាមនៅកម្ពុជា។នៅទីនេះ លោក Le Thanh Hai បានជូនដំណឹងអំពីស្ថានភាពអភិ វឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិនិយាយរួម និងរបស់ទីក្រុងនិយាយដោយ ឡែក។ ហើយលោក Le Thanh Hai ក៏បានវាយតំលៃខ្ពស់ចំពោះបណ្ដាស្នាដៃដែល ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាទទួលបាន ក្នុងរយៈពេលកន្លងទៅ រួមចំណែក ជំរុញទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ រវាងប្រជាជាតិទាំងពីរ ក៏ ដូចជារួមចំណែកចូលក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជី មិញជាមួយរាជធានីភ្នំពេញក្នុងរយៈពេលកន្លងទៅ។ លោកក៏មានគោលបំណងថា៖ បង ប្អូនជនវៀតណាមនៅកម្ពុជា សាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បី កសាងជីវភាពរស់នៅកាន់តែល្អប្រសើរជាង ពី១ថ្ងៃទៅ១ថ្ងៃ រួមចំណែកចូលក្នុង ការកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕
Related







