VOV WorldVOV World
បណ្ដាតំបន់ភាគខាងជើងវៀតណាមកំពុងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Rammasun
21/07/2014 07:34
(VOVworld) – បណ្ដាតំបន់ភាគខាងជើងវៀតណាមកំពុង ជំនះពុះពារលើផលវិបាក ដោយខ្យល់ព្យុះ Rammasun ដើម្បីស្ថិរភាពជីវភាពរបស់ប្រជាជន។ គ្រួសារចំនួន ៥ ពាន់ ៥ រយគ្រួសត្រូវបានភៀខ្លួនទៅតំបន់សុវត្តិភាព។
បណ្ដាតំបន់ភាគខាងជើងវៀតណាមកំពុងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ  Rammasun
បណ្ដាតំបន់ភាគខាងជើងវៀតណាមកំពុងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Rammasun (Image: vne.vn) (VOVworld) – បណ្ដាតំបន់ភាគខាងជើងវៀតណាមកំពុងជំនះពុះពារលើផល វិបាក ដោយខ្យល់ព្យុះ  Rammasun ដើម្បីស្ថិរភាពជីវភាពរបស់ប្រជាជន។ គ្រួសារ ចំនួន ៥ ពាន់ ៥ រយគ្រួសត្រូវបានភៀខ្លួនទៅតំបន់សុវត្តិភាព។ តាមសម្ព័ន្ធ ក្រុមហ៊ុនអគ្គិសនី វៀតណាមបានឲ្យដឹងថា៖ ប្រព័ន្ធខ្សែអគ្គិសនីនៅតំបន់នា នាដែលរងឥទ្ធិពលដោយ ខ្យល់ព្យុះ Rammasun ត្រូវបានស្តារឡើងវិញនិង ដាក់ឲ្យដំណើរការធម្មតា។ ខេត្ត Bac Giang និងខេត្ត Lang Son កំពុងដំណើការ ត្រួតពិនិត្យនិងជំនះពុះពារលើផលវិបាក ក្នុងរយៈពេលយ៉ាងឆាប់ៗ។ ក្នុងកិច្ច ប្រជុំ នាព្រឹកថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយខុទ្ទកាល័យគណៈកម្មាធិការ ទប់ទល់នឹងខ្យល់ព្យុះទឹកជំនន់មជ្ឈឹមបានឲ្យដឹងថា៖ មនុស្សចំនួន ១១ នាក់ ត្រូវស្លាប់ដោយខ្យល់ព្យុះ Rammasun។ ក្នុងនោះ ខេត្ត Lang Son គឺជាតំបន់ ដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយមានមនុស្សចំនួន ៥ នាក់ត្រូវស្លាប់។ ខ្យល់ព្យុះ Rammasun បានបណ្ដាលការហន្តរាយដ៏ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចដែល មិនទាន់ធ្វើស្ថិតិបាន៕