បណ្ដាដំបន់បន្តជួយឧបត្ថម្ភភាគកណ្ដាលជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip
06/10/2013 09:08
Vovworld-គណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានដកថវិការជាប្រាក់ប្រមាណជាង៥រយលានដុងជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាមជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip កន្លងមក។

បណ្ដាដំបន់បន្តជួយឧបត្ថម្ភភាគកណ្ដាលជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip (VOV) Vovworld-គណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានដកថវិការជាប្រាក់ប្រមាណជាង៥រយលានដុងជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip កន្លងមក។ នាថ្ងៃទី៥តុលា សម្ព័ន្ធ យុវជនកុម្មុយនីស្តហូជីមិញខេត្ត Quang Tri បានសហការជាមួយកាសែត Tuoi tre និងកាសែត Thanh nien រៀបចំទៅសាកសួរសុខទុក្ខនិងជូនអំណោយជួយឧបត្ថម្ភ គ្រួសារនៅដំបន់រងផលប៉ះពាល់ដោយខ្យល់ព្យុះ។ អំណោយចំនួន១២៥ចំណែក មានតំលៃ១៥៥លានដុងរួមមានមីកញ្ចប់និងប្រាក់ត្រូវបានប្រគល់ដល់បណ្ដាគ្រួសារ នៅស្រុកចំនួន២គឺ Gio Linh និង Vinh Linh។ សម្ព័ន្ធយុវជនខេត្តក៏បានអំពាវនាវឲ្យ អង្គការ អង្គភាពអាជីវកម្មនានាជួយឧបត្ថម្ភប្រជាជនឆ្លងផុតពីការលំបាក៕
Related




