បន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ
08/05/2015 10:12
នេះគឺជាមតិបញ្ជាណែនាំ របស់នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung នៅសន្និសីទ online បូក សរុប៦ឆ្នាំអនុវត្តសេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាល ស្ដីពីកម្មវិធីកាត់បន្ថយភាពក្រីក្រយ៉ាងលឿននិង ចីរភាព

(VOVworld) - គ្រប់ក្រសួង ផ្នែក តំបន់ ត្រូវបន្តលើកកំពស់ចំណេះដឹង ការទទួលខុស ត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ។នេះគឺជាមតិបញ្ជាណែនាំ របស់នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Tan Dung នៅសន្និសីទ online បូកសរុប៦ឆ្នាំអនុវត្ត សេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាលស្ដីពីកម្មវិធីកាត់បន្ថយភាពក្រីក្រយ៉ាងលឿននិង ចីរភាព ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ឧសភានៅរដ្ឋធានីហាណូយ។ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ តាមរបាយការណ៍ដែលបានថ្លែងនៅសន្និសីទនេះថា ក្នុងដំណាក់កាលឆ្នាំ២០១១- ២០១៤ បរិមាណគ្រួសារក្រីក្រនៅស្រុកក្រីក្របំផុតចំនួន៦៤បានថយចុះជិត៣៨% បើប្រៀបនឹងបរិមាណគ្រួសារក្រីក្រនាដើមដំណាក់កាល។លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ពិសេស ដល់ការងារ កាត់បន្ថយភាពក្រីក្រ ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រយ៉ាង លឿននិង ចីរភាព។រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបាន បញ្ជាណែនាំ គណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រចីរភាព គ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវបន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវ សំដៅអនុវត្ត គោលដៅគឺដល់ឆ្នាំ២០២០វៀតណាមក្លាយទៅជាប្រទេស១ឧស្សាហកម្មទំនើប៕
Related







