បន្តសម័យប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនិតិកាលទី១៣
10/03/2015 11:06
(VOVworld)-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦ នារសៀលថ្ងៃទី១០មិនា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម

សម័យប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមនិតិកាលទី១៣ (VOVworld)-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦ នារសៀលថ្ងៃទី១០មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានពិភាគ្សាលើពង្រាងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់គណនេយ្យ។ ឯក សារនេះបានលើកច្បាស់ថា ក្រោយរយៈពេល១០ឆ្នាំ អនុវត្តច្បាប់ គណ នេយ្យ និងបណ្តាច្បាប់គតិយុត្តិអំពី គណនេយ្យ បានរួមចំណែកបង្ក លក្ខណៈ ងាយស្រួល ក្នុងការសុក្រិដ្ឋយន្តការទីផ្សារក្រោមការគ្រប់គ្រងរបស់ រដ្ឋ។ បណ្តាការកំណត់និងរបប គណនេយ្យត្រូវបានបំពេញបន្ថែមឲ្យសមស្រប នឹងការធ្វើសមាហរណកម្មអន្តរជាតិ។ ការងារនេះ ក៏សំដៅសុក្រិដ្ឋក្របខ័ណ្ឌ ច្បាប់អំពី គណនេយ្យ ជាពិសេសគឺគោលការណ៍ គណនេយ្យ យន្តការ គណ នេយ្យ បទដ្ឋាន គណនេយ្យ និងលើកកំពស់ការទទួលខុសត្រូវរបស់ ស្ថាប័ន នានាក្នុងការប្រតិបត្តិច្បាប់អំពីហិរញ្ញវត្ថុ គណនេយ្យ សំដៅបង្ក លក្ខណៈ ងាយស្រួលសម្រាប់វិស័យនេះ ក្លាយទៅជាឧបករណ៍សំខាន់១ក្នុងការ គ្រប់គ្រង ហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មក៏ដូចជារដ្ឋផងដែរ។ ដោយឈរលើការទទួលយកមតិ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើរក្រុមចងក្រង់ច្បាប់ ដំណើរការពិនិត្យទូទៅ និងសុក្រិដ្ឋ ពង្រាងច្បាប់នេះ តាមទិសធ្វើវិសោធនកម្មជាសារវ័ន្ត ដើម្បីដាក់ជូន គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យនិងឲ្យមតិ៕
Related






