VOV WorldVOV World
បញ្ហា Brexit៖ EU នាំចេញចំណុចសំខាន់ៗសំរាប់ការអភិវឌ្ឍន៍នាអនាគត
30/08/2016 10:41
(VOVworld) - នាថ្ងៃទី ២៩ សីហា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) បានដាក់ចេញចំណុចសំខាន់ៗ សំរាប់ការអភិវឌ្ឍន៍ នាអនាគតរបស់ប្លុកនិងប្រទេសជាសមាជិកទាំងអស់ នឹងចូល រួមយ៉ាងខ្លាំងក្នុងផែនការនេះផងដែរ។
បញ្ហា Brexit៖  EU នាំចេញចំណុចសំខាន់ៗសំរាប់ការអភិវឌ្ឍន៍នាអនាគត
បញ្ហា Brexit៖ EU នាំចេញចំណុចសំខាន់ៗសំរាប់ការអភិវឌ្ឍន៍នាអនាគត (VNA) (VOVworld)  - នាថ្ងៃទី ២៩ សីហា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) បានដាក់ចេញចំណុចសំខាន់ៗ  សំរាប់ការអភិវឌ្ឍន៍នាអនាគតរបស់ប្លុកនិងប្រទេសជាសមាជិកទាំងអស់ នឹងចូល រួមយ៉ាងខ្លាំងក្នុងផែនការនេះផងដែរ។ លោស្រី Merkel បាន សម្តែងការគោរព ចំពោះការដែល អ្នកបោះឆ្នោតរបស់អង់គ្លេសមាន គោលបំណងចាកចេញពី EU  ទោះបីមានការសោកស្តាយអំពីសេចក្តី សម្រេចនេះក៏ដោយ។ ប៉ុន្តែ លោកស្រីបានឲ្យដឹងថា៖ ប្រទេស EU  ទាំង ២៧ នៅសេសសល់ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និត ថែមទៀតសំដៅជំរុញផែនការអឺរ៉ុបបន្ទាប់ពីការបោះប្រជាមតិនៅ អង់គ្លេស។ តាមនោះ EU   នឹងរៀបចំសន្និសីទកំពូលនាថ្ងៃទី​ ១៦ កញ្ញា ខាងមុខនៅ ប្រទេស Slovakia៕