VOV WorldVOV World
បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់
10/10/2015 07:37
(VOVworld) – នាថ្ងៃទី ៩ តុលា មជ្ឈដ្ឋានមន្ត្រីកំលាំង ឥស្លាមដែលកំពុងត្រួត ពិនិត្យរដ្ឋធានី Tripoli របស់លីប៊ី បានឲ្យដឹងថា៖ គេចាប់ខ្លួនជនអន្តោប្រវេសន៍ ចំនួន ៣០០ នាក់មកពីអាហ្វ្រិកដែលកំពុងស្វែងរកឆ្លងសមុទ្រ ទៅកាន់អឺរ៉ុប។
បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់
បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់ (Image:VNA) (VOVworld) – នាថ្ងៃទី ៩ តុលា មជ្ឈដ្ឋានមន្ត្រីកំលាំងឥស្លាមដែលកំពុងត្រួត  ពិនិត្យរដ្ឋធានី Tripoli របស់លីប៊ី បានឲ្យដឹងថា៖ គេចាប់ខ្លួនជនអន្តោប្រវេសន៍  ចំនួន ៣០០ នាក់មកពីអាហ្វ្រិកដែលកំពុងស្វែងរកឆ្លងសមុទ្រទៅកាន់អឺរ៉ុប។ នេះគឺជាក្រុមជនចំណាកស្រុកច្រើនបំផុតដែលគេចាប់ខ្លួនក្នុងវគ្គនេះ។ អង្គការអន្តោប្រវេសន៍អន្តរជាតិ  (IOM) បានឲ្យដឹងថា៖ ពីដើមឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ជនចំណាកស្រុកចំនួន ២៦០០ នាក់បានបាត់បងជីវិត នៅសមុទ្រមេឌីទែរ៉ាណេ។ នាថ្ងៃទីដដែល មជ្ឈដ្ឋានមន្ត្រីក្រិកបានឲ្យដឹងថា៖ កុមារាអាយុ ១ ឆ្នាំត្រូវស្លាប់ ក្នុងពេលទូកដឹកជញ្ជូនជនស៊ីរីចំនួន ៥៦ នាក់ពីទួរគី ទៅកោះ Lesbos របស់ក្រិកបានលិចនាយប់ថ្ងៃទី ៨ កញ្ញា។ មនុស្សនៅសេស សល់នៅលើទូកនេះត្រូវបានជួយសង្គ្រោះ៕ 

More