បញ្ហាអតីតទាហានអាមេរិករងជាតិគីមីពុលពរណ៍លឿងទុំនៅវៀតណាមបន្តត្រូវបានពិភាក្សានៅរដ្ឋសភាអាមេរិក
11/03/2015 08:41
(VOVworld) – នាថ្ងៃទី ៩ មិនា ព្រឹទ្ធសមាជិការសភាគណៈបក្ស ប្រជាធិបតេយ្យអាមេរិក លោកស្រី Kristen Gillibrand និងព្រឹទ្ធសមាជិក សភាគណៈបក្សសាធារណៈរដ្ឋអាមេរិក លោក Steve Daines បានជូនឡើងព្រឹទ្ធសភាអាមេរិកពង្រាងច្បាប់មួយស្តីអំពីការថែ ទាំសុខភាពនិងធានាសុខុមាលភាពសង្គមសំរាប់អតីតទាហាន ដែលត្រូវបានរងគ្រោះ ដោយជាតិគីមីពូលពរណ៍ឡើងទុំ/ dioxine (Agent Orange) ក្នុងសង្គ្រាមនៅវៀតណាម ។

បញ្ហាអតីតទាហានអាមេរិករងជាតិគីមីពុលពរណ៍លឿងទុំនៅវៀតណាមបន្តត្រូវបានពិភាក្សានៅ រដ្ឋសភាអាមេរិក (Image: VNA) (VOVworld) – នាថ្ងៃទី ៩ មិនា ព្រឹទ្ធសមាជិការសភាគណៈបក្សប្រជាធិបតេយ្យ អាមេរិក លោកស្រី Kristen Gillibrand និងព្រឹទ្ធសមាជិកសភាគណៈបក្សសាធារណៈ រដ្ឋអាមេរិក លោក Steve Daines បានជូនឡើងព្រឹទ្ធសភាអាមេរិកពង្រាងច្បាប់មួយ ស្តីអំពីការថែ ទាំសុខភាពនិងធានាសុខុមាលភាពសង្គមសំរាប់អតីតទាហានដែល ត្រូវបានរងគ្រោះ ដោយជាតិគីមីពូលពរណ៍ឡើងទុំ/ dioxine (Agent Orange) ក្នុង សង្គ្រាមនៅវៀតណាម ។ ពង្រាងច្បាប់ដូចគ្នាមួយទៀតក៏ត្រូវបាននាំចេញនៅ សភាជាន់ទាបនាខែកុម្ភៈកន្លង ទៅផងដែរ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ ព័ត៌មានបន្ទាប់ពីនាំចេញពង្រាងច្បាប់ “Blue Water Navy Vietnam Veterans Act of 2015” នៅព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិការ Kristen Gillibrand បានឲ្យដឹងថា៖ ទោះបីជា សង្គ្រាមវៀតណាមបាន បញ្ចប់ ៤០ ឆ្នាំ មុនហើយក្តី ប៉ុន្តែ រហូតមក ដល់ពេលនេះ អតីតទាហានរបស់កងទ័ពជើងទឹកអាមេរិករាប់សិបនាក់គឺជាជន រងគ្រោះដោយជាតិគីមីពូលពរណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាមដែលមិន ទាន់ទទួលបានការថែទាំសុខាភិបាលនិងសុខុមាលភាពសង្គមចាំបាច់ឡើយ។ បណ្ដាពង្រាងច្បាប់ថ្មីត្រូវបានបន្តពិភាក្សានៅរដ្ឋសភាអាមេរិក ខណៈពេល ក្រសួង ទទួលបន្ទុកអតីតទាហានអាមេរិកកំពុងពិនិត្យមើលសេចក្តីសម្រេចស្តីអំពីការដែល បណ្ដាអតីតទាហានអាមេរិកក្នុងសង្គ្រាមនៅវៀតណាមមានលក្ខណៈគ្រប់គ្រាន់ ចាំបាច់ដើម្បីទទួលបានសុខុមាលភាពសង្គមដែរឬទេ៕
Related






