“ក្នុងអំឡុងពេលសាងសង់ ខ្ញុំស្នើឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន ដឹកនាំគណៈ គ្រប់គ្រងគម្រោង ដើម្បីពន្លឿនដំណើរការ; បំពេញមុខងារ ភារកិច្ចរបស់ខ្លួនឲ្យបាន ពេញលេញ ជាពិសេសគឺការតាមដាន ត្រួតពិនិត្យ និងខ្លាំមើលជាប្រចាំ ដើម្បីរកឃើញ និងដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា; ឬស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះ ស្រាយបញ្ហាដែលកើតឡើងក្នុងអំឡុងពេលអនុវត្តន៍ គម្រោង។ ទន្ទឹមនឹងនោះ ដឹកនាំ អង្គភាពពាក់ព័ន្ធរៀបចំដំណោះស្រាយសាងសង់ បែបវិទ្យាសាស្ត្រ ដើម្បីធានាបាននូវ វឌ្ឍនភាព ប្រសិទ្ធភាព និងសុវត្ថិភាពដាច់ខាត ខិតខំកាត់បន្ថយពេលវេលាបើធៀបនឹង ផែនការ”៕
បើកការដ្ឋានសាងសង់ស្ពាន Rach Mieu ២
29/03/2022 10:50
(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ស្ពាន Rach Mieu ២ គឺជាខ្សែផ្លូវចរាចរណ៍ដ៏សំខាន់មួយនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលជួយជំនះពុះពារលើរាល់កំហិតខាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ បង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់។
Related






