បើកសន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជា
23/08/2012 09:02
(VOV)-សន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀត ណាមជាមួយរដ្ឋសភាកម្ពុជាបានបើកជាផ្លូវការនាព្រឹក ថ្ងៃទី២៣សីហានៅទីក្រុងហូជីមិញ។ នេះជា ព្រឹត្តការ ណ៌កិច្ចការបរទេសសែនសំខាន់ដោយរដ្ឋសភាវៀតណាមនិងកម្ពុជា

(VOV)-សន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជា បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហូជីមិញ។ នេះជា ព្រឹត្តការណ៌ កិច្ចការបរទេសសែនសំខាន់ដោយរដ្ឋសភាវៀតណាមនិងកម្ពុជារៀបចំឡើងក្នុងឆ្នាំ ២០១២ រួមចំណែកជាក់ស្តែងចូលក្នុងការងារឃោសនា អំពី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ពីរ រដ្ឋសភានៃប្រទេស ទាំងពីរ និងអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម កម្ពុជា ២០១២”និង រំលឹកខួបអនុ ស្សាវរីយ៌លើកទី៤៥ទិវាបង្កើតទំនាក់ទមនងការទូត រវាងវៀតណាមជាមួយកម្ពុជា (២៤មិថុនា១៩៦៧-២៤មិថុនា២០១២)។ ប្រធានរដ្ឋ សភាវៀតណាម Nguyen Sinh Hung និងប្រធានរដ្ឋសភាកម្ពុជាហែង សំរិន បានធ្វើជាសហអធិបតីសន្និសីទ។ចូល រួមក្នុងពិធីបើក នៅមានវត្តមានរបស់ថ្នាក់ដឹកនាំវៀតណាមជាច្រើនរូបទៀត។ សមាជិកចូលរួមសន្និសីទថតរូបរួមគ្នា (រូបថតៈ Internet) រីឯ ភាគីកម្ពុជា មានអនុប្រធានព្រឹទ្ធសភាទេពងន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រធានសមាគមន៍មិត្តភាពកម្ពុជា វៀតណាម លោកស្រី Men Sam On។ ថ្លែងមតិ នៅសន្និសីទ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចាត់ទុកថា៖ សន្នសីទលើកនេះមិនគ្រាន់តែជាឱកាសដើម្បីវៀតណាមនិងកម្ពុជារួមគ្នារំលឹកឡើង វិញទំនាក់ទំនងប្រពៃណីស្នីទស្នាលរវាងប្រជាជាតិនៃប្រទេសទាំងពីរក្នុងការរស៊ូ ការ ពារប្រទេសជាតិប៉ុណ្ណោះទេថែមទាំងបន្តសម្ដែងការប្តេជ្ញាចិត្ត រួមសុខរួមទុក្ខ ជំរុញ ថែមទៀតទំនាក់ទំនងប្រពៃណីសាមគ្គីភាពមិត្តភាព រួមចំណែកលើកំពស់ទំនាក់ទំ នង មិត្តភាពសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងកិច្ចសហប្រតិបត្តិការ វៀតណាម -កម្ពុជាឡើងកំពស់ថ្មី។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថា សន្និសីទលើកនេះជានិមិត្តសញ្ញាប្រវត្តិសាស្ត្រសំខាន់មួយ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ស៊ីជំរៅជាង រួម គ្នាកសាងអាស៊ានមួយប្រកបដោយសាមគ្គីភាព រឹងមាំ ខ្លាំងមាំមួន"។ ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) នៅពិធីបើកសន្និសីទ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចហែងសំរិនបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិដ៏ធំធេងលើគ្រប់វិស័យដែលប្រជា ជននៃប្រទេសទាំងពីរទទួលបានក្នុងបុព្វហេតុកសាងនិងកាពារប្រទេសជាតិ។ សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥សីហាជាមួយបណ្ដាខ្លឹមសារដូចជាផ្លាស់ប្តូរការងាររវាងរដ្ឋសភាវៀតណាមនិងកម្ពុជាជួបប្រាស្រ័យរវាងក្រុមសមាជិកសភាមិត្តភាព ជំនាន់វ័យក្មេងនិងបណ្ដាដំបន់មានព្រំដែនរួម។ នេះក៏ជាឱកាសដើម្បីវៀតណាមនិងកម្ពុជាវាយតំលៃបូកសរុបរាល់សមិទ្ធផលសហប្រតិបត្តិការដែល ទទួលបាន លើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក សហប្រតិបត្តិការក្នុងបណ្ដាវិស័យនិយាយ រួម៕
Related
More




