ប្រារព្ធមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧
17/03/2017 10:35
(VOVworld) - នាព្រឹកថ្ងៃទី១៧ មិនា នៅរដ្ឋធានី ហាណូយ មហោស្រពសារព័ត៌ មានទូទាំងប្រទេស វៀតណាមឆ្នាំ២០១៧បានប្រារព្ធឡើងជាផ្លូវការ។ អញ្ជើញចូលរួមពិធីប្រារព្ធមានវត្តមានរបស់ប្រធាន គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam។

ទិដ្ឋភាពនៃពិធីប្រារព្ធ (VOVworld) - នាព្រឹកថ្ងៃទី១៧ មិនា នៅរដ្ឋធានីហាណូយ មហោស្រពសារព័ត៌ មានទូទាំងប្រទេសវៀតណាមឆ្នាំ២០១៧បានប្រារព្ធឡើងជាផ្លូវការ។អញ្ជើញចូលរួម ពិធីប្រារព្ធមានវត្តមានរបស់ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam។ ក្រោមប្រធានបទ “សារព័ត៌មានវៀតណាមអមដំណើរជាមួយប្រទេសជាតិក្នុង បុព្វហេតុផ្លាស់ប្ដូរថ្មី” មហោស្រពឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ស្ថាប័នសារ ព័ត៌មានចំនួន៤៧០។នេះជាសកម្មភាពជាក់ស្ដែងសំដៅលើកតម្កើងនូវស្នាដៃដ៏ធំ ធេងរបស់សារព័ត៌មានវៀតណាម ផ្សព្វផ្សាយផលិតផលសារព័ត៌មានដែលផ្សាភ្ជាប់ នឹងសកម្មភាពពលកម្ម ច្នៃប្រឌិតរបស់អ្នកកាសែតក្នុងទូទាំងប្រទេស។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅពិធីប្រារព្ធ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ ធ្ងន់ថា៖ “អ្នកកាសែតម្នាក់ៗសុទ្ធតែជាយុទ្ធជនមួយរូបនៅសមរភូមិខាងស្មារតី វប្បធម៌ ដោយហេតុនេះ ក្រៅពីសំណូមពរអំពីឆន្ទៈនយោបាយនិងសមត្ថភាពជំនាញសារ ព័ត៌មាន អ្នកកាសែតត្រូវមានការយល់ដឹងដ៏ទូលំទូលាយអំពីសង្គម និងជីវភាព រស់នៅទៀតផង។អ្នកកាសែតម្នាក់ៗក៏ជាយុទ្ធជនមួយរូបក្នុងការងារ ប្រឆាំងភាព អាក្រក់ លើកទឹកចិត្តប្រជាជនគោរពច្បាប់ លើកតម្កើតសីលធម៌ និងរបៀបរស់នៅ អារិយ្យធម៌”។ មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧នឹងប្រព្រឹត្តទៅរហូតដល់ ដំណាច់ថ្ងៃទី១៩ មិនា៕
Related






