សេចក្តីថ្លែងការណ៍នេះត្រូវបានក្រសួងពាណិជ្ជកម្មចិនធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណរពីប្រព័ន្ធផ្សព្វផ្សាយអំពីការដែល ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនកំពុងរៀបចំឯកសាររួមគ្នា ដោយអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបអនុវត្តន៍វិធានការប្រឆាំងនឹងអាជីវកម្ម ឬផលិតផលរបស់ចិន។
អ្នកនាំពាក្យនៃក្រសួងនេះ បាននិយាយថា ប្រទេសចិន និងសហភាពអឺរ៉ុបកំពុងធ្វើការសន្ទនាតាមរយៈយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីស្វែងរកដំណោះស្រាយចំពោះកង្វល់របស់ភាគីនីមួយៗ។ ចិនបាននិយាយថា នឹងតាមដានយ៉ាងដិតដល់នូវជំហានបន្ទាប់របស់សហភាពអឺរ៉ុប ហើយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ឧស្សាហកម្មក្នុងស្រុកយ៉ាងម៉ឺងម៉ាត់៕




