ប្រទេសជាច្រើនចង់សហការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីអាមេរិក Joe Biden
21/01/2021 11:36
(VOVWORLD) - ប្រទេសជាច្រើននៅអាស៊ីនិងអាមេរិកខាងត្បូង បានផ្ញើសារជូនពរជូនដល់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ដោយបង្ហាញពីបំណងចង់សហការជាមួយរដ្ឋាភិបាលថ្មីរបស់លោក។

ប្រធានាធិបតីអាមេរិក Joe Biden ជាមួយលោកស្រីភរិយា Jill Biden (រូបថត៖ TTXVN) នៅលើទំព័រ Twitter ផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានជូនសេចក្តីអបអរសាទរដល់លោក Joe Biden ក្នុងពិធីស្បថចូលកាន់ដំណែង ប្រធា នាធិបតីលើកទី ៤៦ របស់សហរដ្ឋ អាមេរិក។ លោកនាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ ទន្ទឹងរង់ចាំ នឹងសហការ ជាមួយប្រធានាធិបតីថ្មីរបស់អាមេរិកដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌា - អាមេរិកផងដែរ។ ពីទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីលោក Suga Yoshihide ក៏បានអបអរសាទរចំពោះប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ មេដឹកនាំជប៉ុនលើកឡើងថា ជប៉ុននិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធដោយរាល់កិច្ចព្រមព្រៀងរួម។ នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានផ្ញើសារអបអរសាទរដល់សមភាគី Biden ដោយសង្កត់ធ្ងន់ថា សម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោននឹងអភិវឌ្ឍកាន់តែខ្លាំងជាងទៀត។ មេដឹកនាំនៃប្រទេសឈូងសមុទ្រដូចជា គុយវ៉ែត កាតា បារ៉ែន អារ៉ាប់ប៊ីសាអូឌីតនិងអារ៉ាប់រួមក៏បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកផងដែរ៕
Related




