ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី
10/10/2015 07:41
(VOVworld) – ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker ទើបនឹងប្រកាសថា៖ លោកខាងលិច ត្រូវមានប្រតិកម្មត្រឹមត្រូវហើយដំណើរការ សន្ទនាជាមួយ រុស្ស៊ីប្រកបដោយសមភាព។

ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី (Image: VNA) (VOVworld) – ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker ទើបនឹងប្រកាសថា៖ លោកខាងលិចត្រូវមានប្រតិកម្មត្រឹមត្រូវហើយដំណើរការ សន្ទនាជាមួយរុស្ស៊ីប្រកបដោយសមភាព។ លោក Juncker ក៏បានរិះគន់ការដែល ប្រធានាធិបតីអាមេរិក លោក Barack Obama វាយតំលៃរុស្ស៊ីថាគ្រាន់តែជាមហា អំណាចតំបន់តែប៉ុណ្ណោះ។ ពីឆ្នាំ ២០១៤ សហភាពអឺរ៉ុប (EU) និងអាមេរិកបាន អនុវត្តបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទាក់ទិនដល់បញ្ហាឧបទ្វីប Crimea ត្រូវ បានរួមបញ្ជូលក្នុងសហព័ន្ធរុស្ស៊ីនិងជំលោះនៅភាគខាងកើតអ៊ុយក្រែន។ ទំនាក់ ទំនងរវាងរុស្ស៊ីនិងលោកខាងលិចតានតឹងឡើងៗក្នុងពេលដែលរុស្ស៊ីធ្វើអន្តរាគមន៍ យោធានៅស៊ីរី ព្រមទាំង គាំទ្ររបរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad ដែលលោកខាងលិចដាក់សម្ពាធទៅលើថ្នាក់ដឹកនាំរូបនេះដើម្បីលោក លាលែងពីតំណែង៕
Related




