VOV WorldVOV World
ប្រធានាធិបតី Maldives វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
11/03/2015 08:53
(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Sri Lanka និង Maldives លោកស្រី Phan Kieu Thu ទើបនឹងជូនសារតាំង ប្រធានាធិបតី Maldives លោក Abdullah Yameen។
ប្រធានាធិបតី Maldives វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
ប្រធានាធិបតី Maldives វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ ជាមួយវៀតណាម (Image: VNA) (VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Sri Lanka និង Maldives លោកស្រី  Phan Kieu Thu ទើបនឹងជូនសារតាំងប្រធានាធិបតី Maldives លោក Abdullah Yameen។ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី Maldives ឯកអគ្គរដ្ឋ ទូត Phan Kieu Thu បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ វៀតណាមនិង Maldives ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យដែលប្រទេសទាំង ២ មាន សក្តានុភាពដើម្បីផលប្រយោជ​ន៍នៃប្រជាជននៃប្រទេសទាំង ២ សន្តិភាពស្ថិរ ភាពកិច្ចសហប្រតិបត្តិការនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក។ លោកស្រី Phan Kieu Thu បានអះអាងនូវ​គោលនយោបាយមុនក៏ដូចជាក្រោយ របស់វៀតណាមគឺជានិច្ចកាលគោរពការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយ Maldives។ ប្រធានាធិបតី Maldives លោក Abdullah Yameen បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងវៀតណាម-Maldives ព្រមទាំង ផ្លាស់ប្តូរបណ្ដាវិធានការ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺការរៀបចំពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំង ២ ជាដើម៕