VOV WorldVOV World
ប្រធានាធិបតីហ្វីលីពីនអះអាងនូវសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក
25/10/2016 10:35
(VOVworld) - នាថ្ងៃទី ១៤ តុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអះអាងថា៖ ប្រទេសនេះ គ្មានផែនការជំរុញទំនាក់ទំនងសម្ព័ន្ធមិត្តយោធាជា មួយប្រទេសណាមួយក្រៅពីប្រទេសអាមេរិកឡើយ។
ប្រធានាធិបតីហ្វីលីពីនអះអាងនូវសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក
ប្រធានាធិបតីហ្វីលីពីនអះអាងនូវសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក (VNA) (VOVworld) - នាថ្ងៃទី ១៤ តុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo  Duterte បានអះអាងថា៖ ប្រទេសនេះគ្មានផែនការជំរុញទំនាក់ទំនង សម្ព័ន្ធមិត្តយោធាជាមួយប្រទេសណាមួយក្រៅពីប្រទេសអាមេរិកឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានជប៉ុនមុនពេល​ដំណើរទស្សនកិច្ច នៅតូក្យូ លោក Duterte បានលើកច្បាស់ថា៖ លោកមានតែផែនការចង សម្ព័ន្ធពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយចិនប៉ុណ្ណោះ។ មុននោះ អ្នកប្រ មុខហ្វីលីពីនរូបនេះបានប្រកាសថា៖ ហ្វីលីពីននឹងបែកចេញពីអាមេរិក ខាងទំនាក់ទំនងយោធាផងនិងសេដ្ឋកិច្ចផង ហើយចាត់ទុកថា៖ ការ ចង់សម្ព័ន្ធជាមួយចិននឹងនាំមកនូវផលប្រយោជន៍ច្រើនថែមទៀត សំរាប់ប្រទេសនេះ។ ស្តីពីទំនាក់ទំនងជាមួយជប៉ុន លោក Duterte នឹងអនុវត្តបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិនិង សេដ្ឋកិច្ចតែមិនផ្អែកទៅលើរាល់កិច្ចព្រមព្រៀងចាស់ៗទេ។​ តាមគំរោង ប្រធានាធិបតី Rodrigo Duterte នឹងទៅបំពេញទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ តុលា ខាងមុខ៕