VOV WorldVOV World
ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី
24/05/2014 09:03
(VOVworld) – ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីការ ចរចារជាមួយសមភាគី ហ្វីលីពីន លោក Bengino Aquino 3 នៅរដ្ឋធានី ម៉ានីល ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono បានអំពាវនាវឲ្យភាគីទាក់ទិន នានាដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី រក្សាស្ថិរភាពក្នុងតំបន់។
ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី
ការចរចារជាមួយសមភាគី ហ្វីលីពីន លោក Bengino Aquino 3 និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono (Image: Vietnam+) (VOVworld) – ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីការចរចារជាមួយសមភាគី ហ្វីលីពីន លោក  Bengino Aquino 3 នៅរដ្ឋធានី ម៉ានីល ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono បានអំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយ ជំលោះលើសមុទ្រខាងកើតដោយសន្តិវិធីរក្សាស្ថិរភាពក្នុងតំបន់។ ប្រធានាធិបតី ឥណ្ឌូណេស៊ីបានធអះអាងនូវគោលជំហរច្បាស់លាស់នៃប្រទេសនេះនិងអាស៊ានថា៖ ដោះស្រាយដោយសន្តិភាពបណ្ដាជំលោះ មិនប្រើប្រាស់កំលាំងនិងគោរពច្បាប់ អន្តរជាតិ ។ មុននោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty Natalegawa បានសន្យាថា៖ ប្រទេសនេះនឹងខំប្រឹងប្រែងចូលរួមការស្វែងរកវិធានការដោះ ស្រាយភាពតានតឹងនា បច្ចុប្បន្ននៅសមុទ្រខាងកើត បន្ទាប់ពី ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។ តាមលោក Natalegawa បានឲ្យដឹងថែមទៀតថា៖ ភាពតានតឹងរវាង វៀតណាមនិងចិនអំពីបញ្ហា នៅសមុទ្រខាងកើតមិនត្រឹមតែគឺជាបញ្ហារបស់ភាគី ទាំង ២ ប៉ុណ្ណោះទេថែមទាំង គឺ បញ្ហារបស់អាស៊ានផងដែរ។ ដោយហេតុនេះអាស៊ានមានការទទួលខុសត្រូវពិសេសដើម្បីភាគីទាំង២នឹងជួប ចរចារជាមួយគ្នាសំដៅដោះស្រាយស្ថានភាពនេះ។ លោក បានអះអាងថា៖ ទង្វើរបស់ចិនបានរំលោភដ៏ធ្ងន់ធ្ងរសេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) ក្នុងពេលដែល ប៉េកាំងជានិច្ចកាលសន្យា នឹងអនុវត្តសេចក្តីថ្លែងការនេះ៕