ប្រធានាធិបតីប៉ាឡេស្ទីនសន្យាចាប់ផ្ដើមជំនួបចរចារសន្តិភាពឡើងវិញ
21/01/2015 10:00
(VOVworld) - ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានសន្យាថានឹងចាប់ផ្ដើមជំនួបចរចាសន្តភាព ជាមួយអ៊ីស្រាអែលឡើងវិញ ដោយឈរលើការផ្ដើម គំនិតសន្តិភាព អារ៉ាបនិងសេចក្ដីសំរេចចិត្តនានារបស់ អង្គការសហប្រជាជាតិ

ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖AFP) (VOVworld) - ថ្លែងមតិជាមួយអ្នកយកព័ត៏មានបន្ទាប់ពីជំនួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅទីក្រុង Ramallah ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានសន្យាថានឹងចាប់ផ្ដើមជំនួបចរចា សន្តភាព ជាមួយអ៊ីស្រាអែលឡើងវិញ ដោយឈរលើការផ្ដើមគំនិតសន្តិភាពអារ៉ាបនិង សេចក្ដីសំរេចចិត្តនានារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។លោក Abbas បានអះអាងថា អ៊ីស្រាអែលមិនអាចទទួលបានសន្តិភាពតាមរយៈវិធានការដាក់ ទណ្ឌកម្មទៅលើប៉ាឡេស្ទីន ឬវិធានការប្រកាន់ពូជសាសន៍និងបន្ត ដាក់គុកអ្នក ទោសរាប់ពាន់នាក់ឡើយ។ថ្នាក់ដឹកនាំប៉ាឡេស្ទីន បានផ្លាស់ប្ដូរមតិជាមួយ នាយករដ្ឋមន្រ្តីជប៉ុនអំពីបំរ៉ែបំរួលថ្មីៗនេះទាក់ទិនដល់ដំណើរការសន្តិភាព និង ការ ខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនក្នុងការស្វែករកសេចក្ដីសំរេចចិត្ត១របស់ ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប សំដៅកសាងកាលវិភាគ១សំរាប់ការដកកងទ័ព របស់ អ៊ីស្រាអែល។លោក Abbas ក៏បានបង្ហាញពីសាមគ្គីភាពជាមួយជប៉ុន ចំពោះការ គំរាមកំហែងរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសអំពី ការសម្លា ប់ចំណាប់ខ្មាំងជាជនជាតិជប៉ុនចំនួន២នាក់។លោក Abbas បានឲ្យ ដឹងថែមទៀត ថាជនប៉ាឡេស្ទីនបរិហារយ៉ាងខ្លាំងក្លាចំពោះការចាប់ចំណាប់ ខ្មាំងពលរដ្ឋជប៉ុន២នាក់នោះ ព្រមទាំងអះអាងថា ទង្វើរយ៉ាងឃ្នងនេះ រំលោភ ទៅលើរាល់តំលៃខាងសីលធម៌និងមនុស្សធម៌៕
Related





