ប្រធានាធិបតីអាមេរិក ពន្យារពេលដំណើរទស្សនកិច្ចនៅប្រទេសចិនរហូតដល់ខែឧសភា ដោយសារតែបញ្ហាអ៊ីរ៉ង់
26/03/2026 10:36
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី២៥ ខែមីនា បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី១៤ និង១៥ ខែឧសភា ដើម្បីជួបពិភាក្សាជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានឲ្យដឹងថា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំនេះ។ នៅលើវេទិកាសង្គម Truth Social លោក ដូណាល់ ត្រាំ បាននិយាយថា តំណាងមកពីភាគីទាំងពីរកំពុងសុក្រឹត្យការត្រៀមរៀបចំសម្រាប់ «ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ» ហើយបានសម្តែងទំនុកចិត្តថា នេះនឹងក្លាយជាព្រឹត្តិការណ៍ «ដ៏សំខាន់បំផុត»។ ដំបូងឡើយ ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនត្រូវបានគ្រោងទុកចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានពន្យារពេល ដោយសារតែសេតវិមានត្រូវផ្តោតសំខាន់លើជម្លោះជាមួយអ៊ីរ៉ង់។ លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាននៃសេតវិមាន បានឲ្យដឹងថា ប្រធានរដ្ឋចិន លោក ដូណាល់ ត្រាំ បានយល់ពីមូលហេតុនៃការកែសម្រួលកាលវិភាគ ហើយការកំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចទៅពាក់កណ្តាលខែឧសភា ត្រូវបានចាត់ទុកជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននៅតែចង់រក្សាការសន្ទនាកម្រិតខ្ពស់ជាមួយទីក្រុងប៉េកាំង បើទោះបីជាមានបញ្ហាតានតឹងជាបន្តបន្ទាប់ និងស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនាបច្ចុប្បន្នក៏ដោយ៕
TAG
VOV/VOVworld/ប្រធានាធិបតីអាមេរិក/ដំណើរទស្សនកិច្ច/ចិន/អ៊ីរ៉ង់
Related





