VOV WorldVOV World
ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម
11/05/2016 08:30
(VOVworld)-ក្រសួងការបរទេសវៀតណាមបានជូនដំណឹងនាថ្ងៃទី១០ឧសភាថា ប្រធានាធិបតីអាមេរិកលោក Barack Obama
ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម
(VOVworld)-ក្រសួងការបរទេសវៀតណាមបានជូនដំណឹងនាថ្ងៃទី១០ឧសភាថា ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងអញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវការ​នៅវៀតណាមនាថ្ងៃទី២២ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០១៦។ ប្រធានាធិបតីអាមេរិកលោក​ Barack Obama         ក្នុងថ្ងៃដដែល លេខាធិការសារព័ត៌មានសេតវិមានក៏បានប្រកាសជាផ្លូវការ អំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Barack Obama ផងដែរ។ តាម នោះ ប្រធានាធិបតិ លោក Obama នឹងជួបសន្ទនាជាផ្លូវការជាមួយថ្នាក់ដឹកនាំ វៀតណាម ដើម្បីពិភាគ្សាអំពីទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។​ក្នុងឱកាសនេះដែរ លោក Obama នឹងពិភាគ្សាទៅលើសារៈសំខាន់នៃការអនុម័តកិច្ចព្រមព្រៀងដៃគូពាណិ ជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ។ ដំណើរទស្សនកិច្ចវៀតណាម របស់លោក Barack Obama ជាព្រឹត្តិការណ៍ត្រូវបានរំពឹងទុកហើយភាគីទាំងពីរ កំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចនេះ៕

More