ថ្លែងនៅក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតមួយនៅទីក្រុង Mobile រដ្ឋ Alabama នៅល្ងាចថ្ងៃទី ២ ខែតុលា លោកប្រធានាធិបតី ដូណាល ត្រាំ បាននិយាយថា នេះគឺជា "ព័ត៌មានថ្មីៗ" ដែលអាចជួយបន្ថយតម្លៃសម្រាប់ប្រជាជនអាមេរិក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងមិនដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតនោះទេ ហើយបានចាត់ទុកថា ការដែលអ៊ឺរ៉ុបនាំយកប្រេងម៉ាស៊ូតកាន់តែច្រើនមកកាន់ទីផ្សារគឺជា "ការចូលរួមចំណែកដ៏ធំធេងដល់ពិភពលោក"។ លោកក៏បានព្យាករណ៍ថា តម្លៃប្រេងឥន្ធនៈនឹងបន្តធ្លាក់ចុះ ជាពិសេសប្រសិនបើជម្លោះជាមួយអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ G៧ ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍នឹងសម្របសម្រួលការបញ្ចេញប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈចំនួន ១០០ លានបារ៉ែលតាមរយៈទីភ្នាក់ងារថាមពលអន្តរជាតិ ដោយចាប់ផ្តើមភ្លាមមួយរំពិច និងអូសបន្លាយរយៈពេលបួនខែ។ ក្នុងនោះ ប្រេងម៉ាស៊ូតមួយចំនួនធំនឹងត្រូវបញ្ចេញទៅកាន់ទីផ្សារក្នុងរយៈពេល ២០ ថ្ងៃដំបូង។ G៧ ក៏បានទុកចំហលទ្ធភាពនៃការពិភាក្សាលើការបញ្ចេញប្រេងម៉ាស៊ូតបន្ថែមប្រសិនបើចាំបាច់៕





