VOV WorldVOV World
ប្រធានាធិបតីអេហ្សីបត្រៀមរៀបចំទៅទស្សនកិច្ចចិននិងអ៊ីរ៉ង់
20/08/2012 08:05
(VOV)ប្រធានាធិបតីអេហ្ស៊ីប Mohamed Mursi នឹង ចាប់ផ្តើមដំណើរទស្សនកិច្ចចិនពីថ្ងៃទី២៧សីហាតាម សេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិនហូជិនតាវ។ តាម សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យប្រធានាធិបតីអេហ្ស៊ីបថា ក្នុងរយៈ
ប្រធានាធិបតីអេហ្សីបត្រៀមរៀបចំទៅទស្សនកិច្ចចិននិងអ៊ីរ៉ង់
ប្រធានាធិបតីអេហ្ស៊ីប Mohamed Mursi (រូបថតៈ Internet) (VOV)ប្រធានាធិបតីអេហ្ស៊ីប Mohamed Mursi នឹងចាប់ផ្តើមដំណើរទស្សនកិច្ចចិន ពីថ្ងៃទី២៧សីហាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិនហូជិនតាវ។ តាមសេចក្តី ជូនដំណឹងរបស់ខុទ្ទកាល័យប្រធានាធិបតីអេហ្ស៊ីបថា ក្នុងរយៈពេល៣ថ្ងៃស្នាក់នៅ ចិន ប្រធានាធិបតី Mohamed Mursi គ្រោងនឹងពិភាគ្សាជាមួយប្រធានរដ្ឋចិនហូជិន តាវ អំពីរាល់បញ្ហាសំខាន់ដែលពិភពអារ៉ាប់កំពុងជួប​ ប្រទះ ដូចជាស្ថានភាពនៅ ស៊ីរីនិងបញ្ហាប៉ាឡែទីន។​បន្ទាប់ពីចិន ប្រធានាធិបតី Mohamed Mursi នឹងទៅកាន់ អ៊ីរ៉ង់នាថ្ងៃទី៣០សីហា ដើម្បីចូលរួមសន្និសីទកំពូល ចលនាមិនចូលបក្សសម្ព័ន្ធ៕  

More