ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាពយោធា
10/07/2014 08:37
Vovworld-នាថ្ងៃទី៩កក្កដាបណ្ដាថ្នាក់ដឹកនាំលោកខាងលិចបានបង្កើនសម្ពាធសំណូមពរប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko អនុវត្តបទឈប់បាញ់

ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាពយោធា (vietnamplus.vn) Vovworld-នាថ្ងៃទី៩កក្កដាបណ្ដាថ្នាក់ដឹកនាំលោកខាងលិចបានបង្កើនសម្ពាធសំណូមពរប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko អនុវត្តបទឈប់បាញ់ ជាមួយកំលាំងទាមទាសហរដ្ឋភាវូបនីយកម្មនៅភាគខាងកើតនៃប្រទេសនេះ។ ក្នុងការចរចារតាមទូរស័ព្ទត្រីភាគី ប្រធានាធិបតីបារាំងលោក Francois Hollande និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដាស់តឿនលោក Poroshenko ឆ្ពោះទៅដំណោះស្រាយនយោបាយមួយសំរាប់វិបត្តិនៅអ៊ុយក្រែន។ ឆ្លើយតបវិញ ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាពយោធានៅភាគខាងកើតដើម្បីជៀស វាងការស្លាប់សំរាប់ជនស៊ីវិល។ ប៉ុន្តែលោក Poroshenko នៅតែចាត់ទុកថា ម៉ូស្គូខ្វះ ការខំប្រឹងប្រែងសំដៅបន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែន។ នាបច្ចុប្បន្នជំលោះបានឡើងជណ្ដើរនៅ Donetsk និង Lugansk ជាកន្លែងដែល រដ្ឋអំណាច Kiev ប្រកាសបានត្រួតពិនិត្យបណ្ដាច្រកទ្វាចូលទីក្រុងទាំងពីរនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Valeriy Heletey បានប្រកាសថា រដ្ឋាភិបាលអ៊ុយក្រែននឹងមិនចរចារជាមួយភាគីប្រឆាំងដល់ពេលណាភាគីនេះមិនទាន់មានដំណោះស្រាយ ឡើយ៕
Related
More




