ប្រធានាធិបតីរុស្ស៊ីលោក V. Putin ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ គុយបាលោក R. Castro
08/05/2015 09:55
(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់ រុស្ស៊ី ប្រធានាធិបតី ប្រទេសនេះលោក Vladimir Putin នាថ្ងៃទី៧ ឧសភា បានសំដែងការពេញចិត្តចំពោះការ អភិវឌ្ឍន៍នៃទំនាក់ទំនងរុស្ស៊ី-គុយបានិងស្វាគមន៍ ដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋគុយបាលោក Raul Castro នៅក្រុងម៉ូស្គូ។

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ប្រធានាធិបតីប្រទេស នេះលោក Vladimir Putin នាថ្ងៃទី៧ ឧសភា បានសំដែងការពេញចិត្តចំពោះការអភិ វឌ្ឍន៍នៃទំនាក់ទំនងរុស្ស៊ី-គុយបានិងស្វាគមន៍ដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋ គុយបាលោក Raul Castro នៅក្រុងម៉ូស្គូ។ក្នុងជំនួបសន្ទនាជាមួយ លោក Raul Castro នៅវិមាន Kremlin ប្រមុខដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី- គុយបាមានប្រវត្តិសាស្ត្រពីយូលង់មក ព្រមទាំងឲ្យដឹងថាប៉ុន្មាន ថ្ងៃនេះគឺជាឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំង២។ (រូបថត៖dailymail.co.uk) រីឯខ្លួនវិញ លោកប្រធានរដ្ឋ Castro បានថ្លែងអំណរគុណដល់សមភាគីរុស្ស៊ីអំពី សេចក្ដីអញ្ជើញមកកាន់រុស្ស៊ីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍៧០ឆ្នាំនៃជ័យជំនះ លើលិទ្ធិហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី២ (ថ្ងៃទី៩ ឧសភា)។លោកបានឲ្យដឹង ថានៅគុយបាក៏កំពុងប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅរំលឹកខួបអនុស្សាវរីយ៍ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហិមារនេះផងដែរ៕
Related







