VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់
10/03/2017 07:08
(VOVworld) – ថ្លែងមតិនាថ្ងៃទី ៩ មិនា ក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ លោក Sigmar Gabriel ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានប្រសាស ថា៖ ភារកិច្ចរួមរបស់រុស្ស៊ីនិងអាល្លឺម៉ង់គឺប្រក្រតី ទំនាក់ទំនង ទ្វេភាគីទាំងស្រុង។
ប្រធានាធិបតីរុស្ស៊ីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់
ប្រធានាធិបតីរុស្ស៊ីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់ (VNA) (VOVworld) – ថ្លែងមតិនាថ្ងៃទី ៩ មិនា ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ លោក Sigmar Gabriel ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានប្រសាសថា៖ ភារកិច្ចរួមរបស់រុស្ស៊ីនិងអាល្លឺម៉ង់គឺប្រក្រតីទំនាក់ ទំនងទ្វេភាគីទាំងស្រុង។ ប្រធានាធិបតី Vladimir Putin បានសម្តែងការរង ចាំដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ មុននោះ នាថ្ងៃទី ៨ មិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាល្លឺម៉ង់ លោក Sigmar Grabriel បានជួបចរចារនៅ ទីក្រុងម៉ូស្គូ​ដើម្បីពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន ការចរចារសន្តិភាពស៊ីរី និងស្ថានភាពសន្តិ សុខនៅអឺរ៉ុប៕