ប្រធានាធិបតីរុស្ស៊ីសច្ចាប័នកិច្ចព្រមព្រៀងជាមួយ វៀតណាមលើវិស័យអវកាស។
22/07/2014 10:15
ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinទើបនឹងសច្ចាប័ន កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិអន្តររដ្ឋាភិបាលជាមួយ វៀតណាម លើវិស័យអវកាសដើម្បីគោលដៅសន្តិភាព។

Vovworld-ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinទើបនឹងសច្ចាប័នកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិអន្តររដ្ឋាភិបាលជាមួយវៀតណាម លើវិស័យអវកាសដើម្បីគោល ដៅសន្តិភាព។ឯកសារនេះត្រូវបានប្រកាសជាសាធារណះជាផ្លូវការ លើទំព័រWeb ព័ត៌មានគតិយុត្តនាថ្ងៃទី២២កក្កដា។កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ីជាមួយរដ្ឋាភិបាលជាមួយវៀតណាមត្រូវបានចុះហត្ថលេខានាថ្ងៃទី៧វិច្ឆិកា២០១២ក្នុងដំណើរ ទស្សនកិច្ចនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។ កិច្ចព្រមព្រៀងនេះបានកំណត់កិច្ចការពារកម្មសិទ្ឋិបញ្ញានិងការដោះដូរព័ត៌មាននានា ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង។តាមនោះ ទំនិញដែលដឹកជញ្ជូនឆ្លងដែនបំរើឲ្យ គោលដៅសន្តិភាពសហប្រតិបត្តិការ លើវិស័យអវកាសមិនហូតពន្ឋទេ៕ .
Related





