ប្រធានាធិបតីរុស្ស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអ៊ីស្រាអែល
10/03/2017 07:06
(VOVworld) – នាថ្ងៃទី ៩ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន ដំណើរការចរចរជាមួយនាយក រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែល កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអ៊ីស្រាអែល (VNA) (VOVworld) – នាថ្ងៃទី ៩ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន ដំណើរការចរចរជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី។ បញ្ហាសំខាន់ក្នុងរបៀបវារៈនៃ ដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះគឺការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ស្ថានភាព នៅស៊ីរីក៏ដូចជាទំនាក់ទំនងទ្វេភាគី។ ថ្លែងមតិនៅការចរចារ ប្រធានាធិបតី រុស្ស៊ី លោក Putin បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងរុស្ស៊ីនិង អ៊ីស្រាអែលកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ប្រទេសទាំងពីរបានបង្កើតឡើង ទំនាក់ទំនងជិតស្និទ្ធទំនុកទុកចិត្តលើគ្រប់ជាន់ថ្នាក់។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu បានសង្កត់ធ្ងន់ទៅលើការពង្រឹងនិងពង្រីកទំនាក់ ទំនងរវាងរុស្ស៊ីនិងអ៊ីស្រាអែលលើគ្រប់វិស័យ។ តាមលោក Netanyahu ថា៖ ជន ជ្វីហ្វរាប់លាននាក់និយាយភាសារុស្ស៊ីគឺជាស្ពានតភ្ជាប់ប្រទេសទាំងពីរផងដែរ។ ក្រៅពីនោះ រុស្ស៊ីនិងអ៊ីស្រាអែលកំពុងខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងលទិ្ធ ភេវរកម្មអន្តរជាតិ៕
Related







