VOV WorldVOV World
ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP
11/10/2015 08:53
(VOVworld) – នាថ្ងៃទី ១០ តុលា ប្រធានាធិបតីស៊ីលី លោកស្រី Michelle Bachelet បានអះអាងថា៖ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) គឺជាដំណើរការធ្វើសមាហរណកម្មពោរពេញ ទៅដោយមហិច្ឆតាដោយមានការចូលរួមរបស់ប្រទេស ជាសមាជិកចំនួន ១២ ប្រទេសក្នុងតំបន់ដែលមានការ អភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មបំផុតលើពិភពលោកក្នុង សតិវត្សទី ២១។
ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP
ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP (Image: VNA) (VOVworld) – នាថ្ងៃទី ១០ តុលា ប្រធានាធិបតីស៊ីលី លោកស្រី Michelle Bachelet បានអះអាងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) គឺជាដំណើរការធ្វើសមាហរណកម្មពោរពេញទៅដោយមហិច្ឆតាដោយមានការ ចូលរួមរបស់ប្រទេសជាសមាជិកចំនួន ១២ ប្រទេសក្នុងតំបន់ដែលមានការ អភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មបំផុតលើពិភពលោកក្នុងសតិវត្សទី ២១។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកស្រី  Michelle  Bachelet បានសង្កត់ធ្ងន់ថា៖ ការដែលប្រទេសស៊ីលីគឺជាសមាជិករបស់ TPP បានបង្ហាញនូវគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដ៏ស៊ី ជម្រៅដែលប្រទេសនេះកំពុងអនុវត្តក្នុងអំឡុង ២៥ ឆ្នាំ កន្លងទៅ។ ទោះបីជា នៅមានបញ្ហារសើបក្នុងរពេលចូលរួម TPP ដូចជា​បញ្ហាកម្មសិទ្ធឬផលតផល ជីវសាសស្ត្រក្តីប៉ុន្តែស៊ីលីទទួលបានកិច្ចព្រមព្រៀងសមភាពដែលសមស្រប នឹងផលប្រយោជន៍នៃប្រទេសនេះ។ តាមលោកស្រី Bachelet ថា៖ បណ្ដាអ្នក ចរចារនិងអ្នកពិគ្រោះយោបល់ស៊ីលីបានការពារផលប្រយោជន៍ជាតិ ហើយ  TPP នឹង បើកចេញឱកាសថ្មីជាច្រើនសំរាប់អ្នកនាំចេញដោយសារផលិតផល របស់ស៊ីលី ជ្រៀតចូលទីផ្សារអន្តរជាតិ៕

More