VOV WorldVOV World
ប្រធានាធិបតរុស្ស៊ីនៅជាអ្នកមានឥទ្ធិពលធំបំផុតលើពិភពលោក
12/04/2015 08:43
(VOVworld) – តាមការជ្រើសរើសនៃអ្នកអានទស្សនាវដ្ដី “Time” របស់អាមេរិកបានឲ្យ ដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឈរលំដាប់ថ្នាក់ទី ១ ក្នុងតារាងរៀបចំ ណាត់ថ្នាក់អ្នកមានឥទ្ធិពលធំបំផុតចំនួន ១ រយរូបលើពិភពលោក។
ប្រធានាធិបតរុស្ស៊ីនៅជាអ្នកមានឥទ្ធិពលធំបំផុតលើពិភពលោក
ប្រធានាធិបតរុស្ស៊ីនៅជាអ្នកមានឥទ្ធិពលធំបំផុតលើពិភពលោក (Image: VNA) (VOVworld) – តាមការជ្រើសរើសនៃអ្នកអានទស្សនាវដ្ដី “Time” របស់អាមេរិកបាន ឲ្យ ដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឈរលំដាប់ថ្នាក់ទី ១ ក្នុង តារាងរៀបចំណាត់ថ្នាក់អ្នកមានឥទ្ធិពលធំបំផុតចំនួន ១ រយរូបលើពិភពលោក។ ប្រធានាធិបតីរុស្ស៊ីទទួលបាន ៦,៩% បរិមាណសំលេងគាំទ្រ។ ក្នុងពេលនោះ ប្រធានាធិបតី អាមេរិក លោក Barack Obama ឈរលំដាប់ថ្នាក់ទី ១១ ដោយមាន ១,៤% សម្លេងគាំទ្រ។ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទទួលបាន សម្លេងគាំទ្រ ចំនួន ០,៩% ឈរលំដាប់នេះគឺថ្នាក់ទី ១៥ បន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Bashar Al-Asad និងប្រធានរដ្ឋចិន លោក Xi Jinping។ តាមគំរោងលទ្ធផលជា ផ្លូវការនៃ​ការជ្រើសរើសនេះនឹងត្រូវបានប្រកាស នាថ្ងៃទី ១៣ មេសា ខាងមុខ៕