VOV WorldVOV World
ប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស៖ ប្រមូលផ្តុំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ
30/01/2015 08:48
(VOVworld) - នារសៀលថ្ងៃទី ២៩ មករា សន្និសីទកម្មាភិបាល ស្តីអំពីការងាររៀបចំ​និងកសាងបក្សឆ្នាំ ២០១៥ បានសម្រេច ខ្លឹមសាររបៀបវារៈដែលបានដាក់ចេញក្រោយរយៈពេល ១ ថ្ងៃធ្វើការ។
ប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស៖ ប្រមូលផ្តុំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ
ប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស៖ ប្រមូលផ្តុំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ (Image: VNA) (VOVworld)  - នារសៀលថ្ងៃទី ២៩ មករា សន្និសីទកម្មាភិបាលស្តីអំពីការងាររៀបចំ ​និងកសាងបក្សឆ្នាំ ២០១៥ បានសម្រេចខ្លឹមសាររបៀបវារៈដែលបានដាក់ចេញក្រោយ រយៈពេល ១ ថ្ងៃធ្វើ ការ។ ថ្លែងមតិបូកសរុបសន្និសីទ ប្រធានគណៈចាត់តាំងមជ្ឈឹម លោក  To Huy Rua បានលើកច្បាស់នូវលទ្ធផលដែលផ្នែកចាត់តាំងកសាងបក្សបាន អនុវត្តក្នុងឆ្នាំ ២០១៤។ ស្តីអំពីទិដៅភារកិច្ចនាពេលខាងមុខ លោក To Huy Rua​ បាន អះអាងថា៖ បរិមាណនិងចរិតលក្ខណៈការងារក្នុងឆ្នាំ ២០១៥ នឹងធ្ងន់ធ្ងរណាស់ ដោយសារនេះគឺជាឆ្នាំរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់និងការត្រៀម រៀបចំឲ្យមហាសន្និបាតលើកទី ១២​ របស់បក្ស។ រួមជាមួយការអនុវត្តជោគជ័យនៃ សេចក្តីសម្រេចចិត្តមហានសន្និបាតលើក ទី ១១ របស់បក្ស គណៈចាត់តាំងប្រមូល ផ្តុំពិគ្រោះយោបល់បញ្ជាណែនាំការងារត្រៀមរៀបចំនិងរៀបចំមហាសន្និបាតបក្ស ភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ៕