ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម៖ ខេត្ត Yen Bai គប្បីប្រមូលផ្ដុំ ប្រភពកម្លាំងសម្រាប់ការកាត់បន្ថយភាពក្រីក្រដោយចីរភាព
23/08/2018 13:38
(VOVWORLD) - នារសៀលថ្ងៃទី២២ ខែសីហា ក្រុមការងារនៃគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមដឹកនាំដោយលោកស្រីប្រធាន Truong Thi Mai បានជួបធ្វើការជា មួយថ្នាក់ដឹកនាំខេត្ត Yen Bai អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកិច្ចការជនជាតិ ជំនឿសាសនានៅខេត្ត។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានស្នើឲ្យខេត្ត Yen Bai អនុវត្តន៍ឲ្យ បានល្អនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ បន្តលើកស្ទួយជីវភាពរស់នៅ សម្រាប់ប្រជាជន កសាងនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ហើយអនុវត្តន៍ ល្អនូវគោលនយោបាយស្ដីពីជនជាតិភាគតិច។ ទន្ទឹមនឹងនោះ លោកស្រី Truong Thi Mai ក៏ស្នើឲ្យខេត្ត Yen Bai គប្បីប្រមូលផ្ដុំប្រភពកម្លាំងនានាសម្រាប់ការ កាត់បន្ថយភាពក្រីក្រដោយចីរភាពដោយគួបផ្សំប្រកបដោយប្រសិទ្ធភាពជាមួយ កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីផងដែរ៕
Related




