VOV WorldVOV World
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
08/06/2016 09:54
(VOV)_ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិថុនា លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម ទៅបំពេញ​ទស្សនកិច្ចនៅរុស្ស៊ី។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី (VOV)_ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិថុនា លោក Nguyen Thien Nhan ប្រធានគណៈ កម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណៈ កម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម ទៅបំពេញ​ទស្សនកិច្ចនៅរុស្ស៊ី។           នាថ្ងៃទី៦ មិថុនា នៅទីក្រុងម៉ូស្គូ គណៈប្រតិភូវៀតណាមបានជួបធ្វើការជាមួយ ក្រុម​ប្រឹក្សាសហព័ន្ធរុស្ស៊ី។ ទទួលគណៈប្រតិភូ លោក Evgheni Busmin អនុប្រធាន​ក្រុម ប្រឹក្សា បានសម្ដែងនូវជំនឿជាក់ថាការផ្លាស់ប្តូរថ្មី និងកសាងប្រទេសជាតិ​ដែលបានប្រជាជនវៀតណាមកំពុងអនុវត្តនេះនឹងទទួលបានជោគជ័យជាពិត​ប្រាកដ ដែល ក្នុងនោះមានការរួមវិភាគទានដ៏ទូលំទូលាយពីរណសិរ្យមាតុភូមិ​វៀតណាម។ លោក  Evgheni Busmin ក៏បានសង្កត់ធ្ងន់ទៅលើការរក្សា ​និង​អភិវឌ្ឍន៍​ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ជា​គោលការណ៍របស់រុស្ស៊ីដើម្បីបង្កើនទំ នាក់ទំនងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ រីឯ លោក Nguyen Thien Nhan បានលើកច្បាស់៖           “ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី ជាទំនាក់ទំនងមិត្តភក្តិប្រពៃណីពីមុន​មក ហើយនាបច្ចុប្បន្ន នៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ទំនាក់​ទំ នងពិសេស។ ការជួបជុំគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងជា​ឱ កាសដើម្បីយើងអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើរក្នុងអតីតកាល និងការ​ប្តេជ្ញា ចិត្តជំរុញទំនាក់ទំនងនេះអោយកាន់តែល្អប្រសើរថែមទៀត។”           នាថ្ងៃទី៧ មិថុនា គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្យ​មាតុភូមិវៀតណាម បានជួបធ្វើការជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានសង្គមកិច្ច និង​រណសិរ្យ ប្រជាជនរុស្ស៊ីទាំងមូល៕