ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមទទួលជួបថ្នាក់ដឹកនាំ Facebook Apple Coca Cola
14/09/2018 10:19
(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh បានទទួលជួបសវនាការ ជាមួយថ្នាក់ដឹកនាំប្រតិបត្តិនិងទទួលបន្ទុកគោលនយោបាយសាធារណៈថ្នាក់ តំបន់នៃសម្ព័ន្ធក្រុមហ៊ុន Facebook Apple និង Coca Cola ក្នុងឱកាសដែលថ្នាក់ ដឹកនាំទាំងនេះមកចូលរួមសន្និសីទ WEF ASEAN ២០១៨នៅវៀតណាម។

លោក Nguyen Van Binh និងលោក Silmon Milner អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់ Facebook (រូបថត៖ TTXVN) នៅក្នុង ជំនួបនេះ លោក Nguyen Van Binh បានសង្កត់ធ្ងន់ទៅលើឱកាសនិងការសាក ល្បងនានាដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន ពិសេសគឺចំពោះខឿន សេដ្ឋកិច្ចកំពុងអភិវឌ្ឍដូចវៀតណាម។ លោកក៏បានចាត់ទុកថា សហគ្រាស អាមេរិកមានសក្ដានុភាពដ៏ធំធេងដើម្បីសហប្រតិបតិ្តការជាមួយវៀតណាម ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចឌីជីថល់និងកសាងរដ្ឋាភិបាល អេឡិច ត្រូនិក។ លោក Nguyen Van Binh ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ សហគ្រាសទាំងនេះនៅទីផ្សារវៀតណាម ព្រមទាំងបញ្ជាក់នូវគោលជំហរដោយ ឥតងាករេរបស់បក្សនិងរដ្ឋា ភិបាលវៀតណាមនោះ គឺបង្កគ្រប់លក្ខណៈនិង បរិយាកាសវិនិយោគដែលមានភាពងាយស្រួលដើម្បីវិនិយោគិនបរទេសមកបណ្ដាក់ទុនប្រកបដោយចីរភាពនិងយូរអង្វែងនៅវៀតណាម ហើយជានិច្ចកាលផ្ទៀងស្ដាប់និង ទទួលយកការផ្ដល់មតិនិងសំណើររបស់សហគ្រាសផងដែរ។ រីឯខ្លួនវិញ តំណាងសម្ព័ន្ធក្រុមហ៊ុនទាំង៣ខាងលើបានវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែសម្រួលដល់បែបបទរដ្ឋបាលនិង បរិយាកាសវិនិយោគ ព្រមទាំងសម្ដែងការប្ដេជ្ញាចិត្តថា នឹងបើកទូលាយសកម្ម ភាពធ្វើអាជីវកម្មនៅវៀតណាម៕
Related







