VOV WorldVOV World
ប្រធានគណៈបក្ស LDP ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន
26/12/2012 10:45
(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ក្នុងសម័យប្រជុំពេញអង្គរ នៃរដ្ឋសភាជប៉ុន ប្រធានគណៈបក្សសេរីប្រជាធិបតេយ្យ ជប៉ុន (LDP) លោក Shinzo Abe ត្រូវបាន ជ្រើសតាំងធ្វើ ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ។
ប្រធានគណៈបក្ស LDP ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន
(VOVworld) –  នាថ្ងៃទី ២៦ ធ្នូ ក្នុងសម័យប្រជុំពេញអង្គរនៃរដ្ឋសភាជប៉ុនប្រធាន គណៈបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) លោក Shinzo Abe ត្រូវបានជ្រើសតាំង ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ។ ក្នុងការបោះឆ្នោតនៅរដ្ឋសភាជប៉ុនលោក Abe ទទួលបានសម្លេងគាំទ្រចំនួន ៣២៨ ក្នុងចំណោមសម្លេងកាំទ្រសាករុបចំនួន ៤៧៨។ ក្នុងការបោះឆ្នោតនៅព្រឹទ្ធិសភាជប៉ុន លោក Abe ទទួលបានសម្លេងចំនួន ១០៧ ប្រៀបនឹងសម្លេងគាំទ្រចំនួន ៩៦ សំរាប់ប្រធានគណៈបក្សប្រជាធិបតេយ្យ ជប៉ុន (DPJ) លោក Banri Kaieda​​។​​ តាមលទ្ធិផល លោក Abe បានដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតនេះ។ នារសៀលថ្ងៃទី ២៦ ធ្នូ លោក Abe នឹងប្រកាសគណៈរដ្ឋមន្ត្រី ថ្មី។ គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Abe នឹងប្រមូលផ្តុំទៅលើការស្តាឡើងវិញ ខឿនសេដ្ឋកិច្ច កសាងឡើងវិញតំបន់ឦសាន្តជប៉ុន ដែលរងផលពះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមអន្តរាយការរញ្ជួយដី រលកយក្ស Tsunami នាឆ្នាំ ២០១១៕ ប្រធានគណៈបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) លោក Shinzo Abe ត្រូវបាន ជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ។ (Image: Internet)

More