ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡាវ
30/01/2015 08:45
(VOVworld) – នាថ្ងៃទី ២៩ មករា ប្រធានមហាអយ្យការ ប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក Bounkeut Sangsomkat ដែលកំពុងមានដំណើទស្សន កិច្ចនៅវៀតណាម។

ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡាវ (Image: VOV) (VOVworld) – នាថ្ងៃទី ២៩ មករា ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក Bounkeut Sangsomkat ដែលកំពុងមានដំណើទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួប លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖ មហាអយ្យការប្រជាជនកំពូល វៀតណាមនិងមហាអយ្យការឡាវមានទំនាក់ទំនងពិសេសលើវិស័យប្រយុទ្ធប្រឆាំង នឹង បទល្មើសគ្រឿងញៀន។ ទន្ទឹមនឹងនោះ ភាគីទាំង ២ ជានិច្ចកាលផ្លាស់ប្តូរគណៈ ប្រតិភូ ជាន់ខ្ពស់ដើម្បីចែករំលែកបទពិសោធន៍ជំនាញអំពីការកសាងច្បាប់និង សកម្មភាពយុត្តិធម៌។ ប្រធានមហាយ្យប្រជាជនវៀតណាម លោក Nguyen Hoa Binh បានសម្តែង គោលបំណងថា៖ នាពេលខាងមុខ ភាគីទាំង ២ នឹងបន្តកិច្ចសហប្រតិបត្តិ ការជួយ ឧបត្ថម្ភជាមួយគ្នាលើវិស័យកសាងច្បាប់បណ្តុះបណ្ដាលកម្មាភិបាលឲ្យបាន ខ្លាំងក្លា ថែមទៀត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក Boun kuet Sangsomkat បាន អះអាង ថា៖ រដ្ឋាភិបាលនិងក្រសួងយុត្តិធ៌មឡាវនឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើលើវិស័យយុត្តិធម៌ រវាងប្រទេសទាំង ២៕
Related






