VOV WorldVOV World
ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយក​ម្មាភិបាលអនាគត។
22/05/2014 12:47
Vovworld-ក្នុងពិធីសន្ទនាជាមួយក​ម្មាភិបាលអនាគត នារសៀលថ្ងៃទី២២ឧសភានៅសាលាសភាបណ្ឌិត នយោបាយជាតិហូជិមិញ
ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយក​ម្មាភិបាលអនាគត។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (baodautu.vn) Vovworld-ក្នុងពិធីសន្ទនាជាមួយក​ម្មាភិបាលអនាគតសិក្ខានារសៀលថ្ងៃទី២២ឧសភា នៅសាលាសភាបណ្ឌិតនយោបាយជាតិហូជិមិញ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានឆ្លើយដោយស្មោះត្រង់សំនួរអំពីទស្សនៈដំណោះស្រាយរបស់បក្សរដ្ឋ ចំពោះបញ្ហាចំពើមុខនិងយូរអង្វែង។ ពិសេសគឺចំពោះបញ្ហាតស៊ូប្រឆាំងជំទាស់ចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ប្រធានរដ្ឋ បានអះអាងថា​ ការផ្ដួចផ្ដើមគំនិតមុនក៏ដូចជាក្រោយគឺដោះស្រាយគ្រប់ជំលោះដោយ សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។         ស្ដីអំពីបញ្ហាសេដ្ឋកិច្ចសង្គម ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា វៀតណាមកំពុងប្រឈមមុខនឹងការលំបាកក៏ដូចជាឱកាសជាច្រើន ដោយហេតុ នេះត្រូវយល់ដឹងដ៏ត្រឹមត្រូវស្ថានភាពដើម្បីជំនះពុះពារលើការស្ថិតស្ថេរ ក្ដាប់ជាប់ ឱកាសដើម្បីអភិវឌ្ឍន៍។ ប្រធានរដ្ឋបានចាត់ទុកថា​ត្រូវពង្រីកដ៏ខ្ពស់នូវស្មារតី សាមគ្គីភាពក្នុងការកសាងនិងការពារមាតុប្រទេស៕

More