VOV WorldVOV World
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខកងពលលេខ១និងបញ្ជាការដ្ឋានយោធាខេត្ត Ninh Binh
20/03/2016 07:45
(VOVworld)-នាព្រឹកថ្ងៃទី២០មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុកនិងជួបធ្វើការ
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខកងពលលេខ១និងបញ្ជាការដ្ឋានយោធាខេត្ត Ninh Binh
(VOVworld)-នាព្រឹកថ្ងៃទី២០មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុកនិងជួបធ្វើការ ជាមួយកម្មាភិបាល យុទ្ធជនកងពលលេខ១និងបញ្ជាការដ្ឋានយោធាខេត្ត Ninh Binh។​ នៅទីនេះ លោកប្រធានរដ្ឋបានស្នើរឲ្យកងពលត្រូវពង្រីកថែមទៀតនូវការ ងារកសាងបក្ស អនុវត្តល្អ ការងារឃោសនាដើម្បីបក្សនិងកងទ័ពនៅជាប់ក្នុងអា រម្មណ៌របស់ប្រជាជនជានិច្ច។ ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខកងពលលេខ១         ក្នុងាការទស្សនាបញ្ជាការដ្ឋានយោធាខេត្ត Ninh Binh លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ខេត្ត Ninh Binh មានទីតាំងសំខាន់ជាចក្រទ្វារចូលរដ្ឋ ធានីហា ណូយ ដូច្នេះ ខេត្តត្រូវពង្រីកនូវប្រពៃណីវីរៈភាពដោយផ្សាភ្ជាប់ជាមួយ នឹងការងារ ហ្វឹកហាត់និងឃោសនាក្នុងប្រជាជន។​លោក Truong Tan Sang បាន​ស្នើរឲ្យបញ្ជា ការដ្ឋានយោធា ត្រូវមានការវិភាគវាយតម្លៃជាប្រចាំនិងធ្វើសេនាធិ​ការត្រឹមត្រូវ ទាន់ហេតុការសម្រាប់គណៈកម្មាធិការបក្ស រដ្ឋអំណាចតំបន់រួមទាំង កសាងតំបន់ ការពាររឹងមាំសំដៅធានាការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ច យុទ្ធសាស្ត្រ ចំនួន២គឺកសាងនិងការពារមាតុប្រទេសក្នុងដំណាក់កាលថ្មី។         មុននោះ នារសៀលថ្ងៃទី១៩មិនា បន្តកម្មវិធីការងារនៅខេត្ត Dac Nong ប្រធាន រដ្ឋលោក Truong Tan Sang និងក្រុមការងារមជ្ឈឹមបានមានជំនួបធ្វើការ ជាមួយថ្នាក់ ដឹកនាំខេត្ត និងទស្សនារោងចក្រ Alumin Nhan Co ផងដែរ៕