VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែកមកជំរាបលា
29/12/2016 10:38
(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយកអគ្គរដ្ឋទូត
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែកមកជំរាបលា
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែកលោក Martin Kleppeko មកជំរាបលា (VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំ  នៅវៀតណាម លោក Martin Kleppeko មកជំរាបលាបញ្ចប់បេសកម្មការទូតនៅវៀត  ណាម។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើឲ្យឆែកបន្តគាំទ្រនិង  ជម្រុញទំនាក់ទំនងដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយសហភាពអឺរ៉ុប (EU) និងឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ  កម្មសេរីវៀតណាម-EU (EVFTA) ព្រមទាំងទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារ  របស់វៀតណាម។         រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Martin Kleppeko ក៏បានថ្លែងអំណរគុណចំពោះរាល់  ការវាយតម្លៃសកម្មរបស់ប្រធានរដ្ឋវៀតណាមចំពោះការខំប្រឹងប្រែងរបស់ ឯកអគ្គ រដ្ឋទូតក្នុងការជម្រុញទំនាក់ទំនងមិត្តភាពរវាងសាធារណរដ្ឋឆែកជាមួយវៀត ណាម។ នាពេលខាងមុខ ប្រទេសទាំងពីរ គប្បីជម្រុញខ្លាំងការផ្លាស់ប្តូរនិងជួបប្រា  ស្រ័យវប្បធម៌ដើម្បីពង្រឹងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ  ជា ពិសេស បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕