ប្រធានរដ្ឋលោក Tran Dai Quang ជួបជាមួយអភិបាលទីក្រុង Milan និងប្រធានតំបន់ Lombardi
25/11/2016 06:51
(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋអ៊ីតាលី នារសៀល ថ្ងៃទី២៤វិច្ឆិកាតាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញជួបជាមួយលោក Giuseppe Sala អភិបាលទីក្រុង Milan

ប្រធានរដ្ឋ លោក Tran Dai Quang ជួបពិភាគ្សាជាមួយប្រធានតំបន់ Lombardia (VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋអ៊ីតាលី នារសៀល ថ្ងៃទី២៤វិច្ឆិកាតាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញជួបជាមួយលោក Giuseppe Sala អភិបាលទីក្រុង Milan និងលោក Roberto Maroni ប្រធានតំបន់ Lombardi ។នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បាន ស្នើឲ្យទីក្រុង Milan និងតំបន់ Lombarto បន្តរួមសហការរៀបចំរាល់សកម្មភាពវប្ប ធម៌និងសិល្បៈរបស់វៀតណាមនៅតំបន់នីមួយដើម្បីជួយឲ្យប្រជាជននៅតំបន់ទាំង អស់ នេះយល់ច្បាស់អំពីទឹកដីនិងមនុស្សវៀតណាម រឹតបន្តឹងចំណងសមាគ្គីភាព មិត្តភាព និងបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី។ ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំទីក្រុង Milan និងតំបន់ Lombarto បានឯកភាពបន្តជម្រុញនិងគាំទ្រចំពោះវត្តមានរបស់សហគ្រាសនានានៅ វៀតណាម។ លោកTran Dai Quang បានអះអាងថា រដ្ឋនិងរដ្ឋាភិបាលវៀតណាម ត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលឲ្យទីក្រុង Milan និងតំបន់ Lombardia សហប្រ តិបត្តិការជាមួយតំបន់នានារបស់វៀតណាម។ នាយប់ថ្ងៃដដែល តាមម៉ោងតំបន់ ប្រធានរដ្ឋ លោក Tran Dai Quang លោក ជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Milan បញ្ចប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអ៊ីតាលី៕
Related







