ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ទិវា បង្កើតកងវរសេនាតូចប៉ូលីសពិសេសលេខ១
09/03/2017 11:08
(VOVworld) - នារសៀលថ្ងៃទី៩ មិនា នៅរដ្ឋធានី ហាណូយ កងវរសេនាតូច ប៉ូលីសពិសេសលេខ១ ក្រសួងនគរបាលវៀតណាម បានរៀបចំពិធីរំលឹកខួប លើកទី២០ទិវាបង្កើត (ថ្ងៃទី១២ មិនា)។

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ទិវាបង្កើតកងវរសេនាតូចប៉ូលីសពិសេសលេខ១ (VOVworld) - នារសៀលថ្ងៃទី៩ មិនា នៅរដ្ឋធានីហាណូយ កងវរសេនាតូច ប៉ូលីសពិសេសលេខ១ ក្រសួងនគរបាលវៀតណាម បានរៀបចំពិធីរំលឹកខួបលើក ទី២០ទិវាបង្កើត (ថ្ងៃទី១២ មិនា)។អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានស្នើឲ្យកងកម្លាំងប៉ូលីសចល័ត ប៉ូលីស ពិសេសចាំបាច់ ត្រូវសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នសមត្ថកិច្ចផ្សេងៗដើម្បីអនុវត្តល្អការងារ តស៊ូប្រឆាំងនឹងសកម្មភាពបំផ្លិចបំផ្លាញរបស់កម្លាំងអមិត្តនិងបទល្មើស។ប្រធានរដ្ឋ លោក Tran Dai Quang សង្កត់ធ្ងន់ថា៖ “កងកម្លាំងប៉ូលីសពិសេសចាំបាច់ត្រូវរៀបចំការហាត់សមវិធានការបង្ការ ប្រឆាំងកុបកម្ម ភេរវកម្ម រំដោះចំណាប់ខ្មាំងក្នុងគ្រប់កាលៈទេសៈ។ទន្ទឹមនឹងនោះ អនុវត្តល្អ នូវការងារតបស្នងសងគុណ កាត់បន្ថយភាពក្រីក្រ សកម្មចូលរួមដោះ ស្រាយផល វិបាកដោយគ្រោះធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច បង្ការប្រឆាំង បទល្មើស ធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់”៕
Related







