VOV WorldVOV World
ប្រធានរដ្ឋលោក Truong Tan Sang បំផុសចលនាបុណ្យតេតដាំដើមឈើ
15/02/2016 10:14
(VOVworld)-នាព្រឹកថ្ងៃទី១៥កុម្ភៈនៅខេត្ត Tuyen Quang ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាមបានរួមសហការជាមួយខេត្ត​ Tuyen Quang
ប្រធានរដ្ឋលោក Truong Tan Sang បំផុសចលនាបុណ្យតេតដាំដើមឈើ
ប្រធានរដ្ឋលោក Truong Tan Sang បំផុសចលនាបុណ្យតេត ដាំដើមឈើ (VOVworld)-នាព្រឹកថ្ងៃទី១៥កុម្ភៈនៅខេត្ត Tuyen Quang ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ ជនបទវៀតណាមបានរួមសហការជាមួយខេត្ត​ Tuyen Quang រៀប​ចំពិធី បំផុសចលនា “បុណ្យតេតដាំដើមឈើរនឹកដល់គុណលោកប្រធានហូជី មិញជា និច្ច” នៅស្រុក Yen Son ខេត្ត Tuyen Quang។ ថ្លែងមតិក្នុងពិធី លោក Truong Tan Sang បានសង្កត់ធ្ងន់ថា បុណ្យតេតដាំដើមឈើបាន ក្លាយទៅជាទំនៀមទំលាប់ ល្អប្រសើររបស់ប្រជាជនវៀតណាមក្នុងប៉ុន្មានថ្ងៃ សប្បាយរីករាយទទួលនិទាឃ រដូវ។ លោកមានប្រសាសន៍ថា៖        “ខ្ញុំអំពាវនាវក្រសួង ស្ថាប័ន តំបន់គ្រប់ជាន់ថ្នាក់និងជនរួមជាតិទូទាំង ប្រទេស សូមចូលរួមយ៉ាងសកម្មក្នុងការដាំដើមឈើ ដាំព្រៃការពារ ឬព្រៃ សេដ្ឋកិច្ចឲ្យស្របទៅនឹងលក្ខណៈរបស់តំបន់នីមួយៗ។​រួមជាមួយគ្នានោះ ត្រូវលើកកំពស់មនសិការការពារព្រៃ រាំងស្កាត់ការបំផ្លាញនិង ការកាប់ឈើ ខុស​​​ច្បាប់។​បំពេញល្អប្រការនេះ គឺធ្វើតាមពាក្យទូន្មានរបស់លោកប្រធាន ហូជីមិញផង និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ របស់ប្រជាជនផង និងរក្សាបរិយាកាសរស់នៅប្រកបដោយនីរន្តរភាពសម្រាប់ កូនចៅជំនាន់ក្រោយៗផងដែរ”៕