VOV WorldVOV World
ប្រធានរដ្ឋប្រគល់សេចក្តីសម្រេចតែងតាំងចៅក្រមតុលាការប្រជាជនកំពូល
01/08/2015 08:44
(VOVworld)-អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិង ជូនពរចៅក្រមចំនួន១៥រូប ដែលទទួលមុខងារដ៏ ថ្លៃថ្នូរនេះនាថ្ងៃទី៣១កក្កដា
ប្រធានរដ្ឋប្រគល់សេចក្តីសម្រេចតែងតាំងចៅក្រមតុលាការប្រជាជនកំពូល
ប្រធានរដ្ឋប្រគល់សេចក្តីសម្រេចតែងតាំងចៅក្រមតុលាការប្រជាជនកំពូល  (រូបថតៈ TTXVN) (VOVworld)-អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងជូនពរចៅក្រមចំនួន១៥រូប ដែលទទួលមុខងារដ៏ថ្លៃថ្នូរនេះនាថ្ងៃទី៣១កក្កដា លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា នេះជា កិត្ដិយសដ៏ធំធេងសម្រាប់ចៅក្រមម្នាក់ៗ និងជា សេចក្តីសោមនស្សន៍រីករាយរួមរបស់ផ្នែកទាំងមូលផងដែរ។         សង្កត់ធ្ងន់ទៅលើតួនាទីរបស់ក្រុមប្រឹក្សាចៅក្រម និងតុលាការប្រជាជន កំពូល ដោយសេចក្តីកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ លោកប្រធានរដ្ឋមាន បំណងនិងជឿជាក់ថា ចៅក្រមនឹងទទួលបានចំណេះដឹងជ្រាលជ្រៅអំពីតួនាទី របស់តុលាការប្រជាជន និងការទទួលខុសត្រូវរួមទាំងសិទ្ធអំណាចរបស់ចៅ ក្រម​និងក្រុមប្រឹក្សាចៅក្រមផង។ លោកក៏បានស្នើឲ្យចៅក្រមទាំងអស់នេះ ត្រូវសុក្រិតខ្លួន ឯងដើម្បីសក្តិសមជាទីបង្អែកដ៏រឹងមាំរបស់ប្រជាជនផងដែរ៕