VOV WorldVOV World
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son
04/11/2016 10:11
(VOV)_” បន្តកំណែទម្រង់បែបបទរដ្ឋបាល កែលំអរបរិយាកាសវិនិយោគ​ អាជីវកម្ម​ តាមទឹសអនុវត្តរដ្ឋអំណាចអេឡិកត្រូនិក លើកកំពស់ប្រសិទ្ធិភាព ​សមត្ថភាព​សកម្មភាពរបស់ស្ថាប័នសាធារណះ កសាងជួរកម្មាភិបាល
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son (VOV)_” បន្តកំណែទម្រង់បែបបទរដ្ឋបាល កែលំអរបរិយាកាសវិនិយោគ​ អាជីវ កម្ម​ តាមទឹសអនុវត្តរដ្ឋអំណាចអេឡិកត្រូនិក លើកកំពស់ប្រសិទ្ធិភាព ​សមត្ថភាព​ សកម្មភាពរបស់ស្ថាប័នសាធារណះ កសាងជួរកម្មាភិបាល មន្ត្រីរដ្ឋការជំនាញឆ្លើយ តបនឹងតម្រូវការ ភារកិច្ចក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភា វូបនីយ​កម្ម និងធ្វើសមាហរណកម្មអន្តរជាតិ”។ នេះគឺជាសំណូមពរ​របស់ប្រធានរដ្ឋ  លោក​ Tran Dai Quang ចំពោះបក្សភាគ រដ្ឋអំណាចនិង​ប្រជាជន​ខេត្ត Lang Son នៅ ក្នុង​ពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី១៨៥​ទិវា​បង្កើត ។ ប្រធានរដ្ឋ លោក Tran Dai Quang​ ក៏​បានស្នើអោយខេត្ត Lang Son គប្បីលើកទឹកចិត្តការអភិវឌ្ឍន៍ឧស្សាហកម្ម ទ្រង់​ទ្រាយ​តូចនិងមធ្យម តភ្ជាប់ជា​មួយយន្តការ គោលនយោបាយនានាដើម្បីទាក់ ទាញ​គំរោង​ការណ៍ធំៗ មានបច្ចេក​វិទ្យាទំនើប។ក្នុងការអភិវឌ្ឍន៍វប្បធម៌ សង្គម លើក កំពស់​ជីវភាពរស់នៅខាង​សម្ភារះនិងស្មារតីរបស់ប្រជាជន ប្រធានរដ្ឋបានស្នើអោយ ខេត្ត​ត្រូវយក​ចិត្តទុក​ដាក់ថែមទៀតចំពោះការកសាង អភិវឌ្ឍន៍វប្បធម៌ បន្តអនុវត្ត យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍អប់រំ និងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព ក្នុងដំណាក់កាល ​២០១១-២០២០​ការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម ​និង​ផលប្រ យោជន៍សង្គម៕

More