ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ
17/07/2015 09:51
(VOV)_មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការ វិនិយោគ និងស្ថិតិលើកទី៣ ដំណាក់កាល ២០១៥-២០២០ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី១៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang

ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការវិនិយោកនិងស្ថិតិ (VOV)_មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការ វិនិយោគ និងស្ថិតិលើកទី៣ ដំណាក់កាល ២០១៥-២០២០ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្រសួងផែនការនិងវិនិយោគជាស្ថាប័នសេនា ធិការទូទៅរបស់បក្ស រដ្ឋ អំពីយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ ប្រទេសជាតិទាំងមូល បានជាផ្នែកត្រូវមានគោលការណ៍ ដំណោះស្រាយប្រកប ដោយប្រសិទ្ធិភាព៖ “ ដើម្បីចលនាប្រឡងប្រណាំងរបស់ផ្នែកផែនការ វិនិយោគ ក្នុងប៉ុន្មានឆ្នាំខាង មុខនេះ ដើរតួនាទីធំធេងជាង ប្រសិទ្ធិភាពជាង គឺត្រូវតម្រង់ទិសទៅលើភារកិច្ចន យោបាយរបស់ផ្នែក រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធ ឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចលឿននិងចីរភាព ក្នុងសភាពការណ៍ធ្វើសមាហរណ កម្មសេដ្ឋកិច្ចកាន់តែស៊ីជំរៅក្នុងតំបន់និងអន្តរជាតិ។ ផ្នែកស្ថិតិត្រូវបង្ហាញដោយប រានុម័ត ស្មោះត្រង់អំពីសភាពការណ៍សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដើម្បីបំរើ ការដឹកនាំ បញ្ជាណែនាំរបស់បក្ស និងរដ្ឋប្រកបដោយត្រឹមត្រូវ៕”
Related







