ប្រធានរដ្ឋសភា Nguyen Sinh Hung បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក
03/09/2015 09:50
(VOVworld)-នាថ្ងៃទី៣កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម

ប្រធានរដ្ឋសភា Nguyen Sinh Hung បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក (VOVworld)-នាថ្ងៃទី៣កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានបញ្ចប់ សកម្មភាព ចូលរួមសន្និសីទកំពូលនៃបណ្តាប្រធានសភាពិភពលោកលើកទី៤ និងធ្វើដំណើរ ទស្សនកិច្ចទៅកាន់ Boston ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកតាម សេចក្តីអញ្ជើញរបស់ប្រធានអចិន្ត្រៃយ៍គិត្តិយសនៃព្រឹទ្ធសភា អាមេរិក Patrick Leahy ប្រធានសភាជាន់ទាបអាមេរិក John Boehner និងព្រឹទ្ធ សមាជិកអាមេរិកលោក John McCain។ ក្នុងពេលចូលរួមសន្និសីទកំពូលនេះ លោក Nguyen Sinh Hung រួមជាមួយ គណៈប្រតិភូបានចូលរួមពិធីបើកសន្និសីទនិងមានបទថ្លែងសន្ទរកថាសំខាន់ៗ។ នៅខាងក្រៅសន្និសីទ ប្រធានរដ្ឋសភា Nguyen Sinh Hung បានមានជំនួប សន្ទនា ទ្វេភាគីជាមួយប្រធានគណៈប្រតិភូចូលរូមសន្និសិទមួយចំនួន ក្នុងនោះ មានជំនួប ជាមួយប្រធានសម្ព័ន្ធសភាពិភពលោកជាដើម៕
Related







