VOV WorldVOV World
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា
02/10/2016 08:56
(VOVworld)-នារសៀលថ្ងៃទី១តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហា ណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា
(VOVworld)-នារសៀលថ្ងៃទី១តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហា  ណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ ម៉ា (ចាប់ ពីថ្ងៃទី២៥កញ្ញាដល់ថ្ងៃទី១តុលា)។​ដំណើរទស្សនកិច្ចនេះបានបើកចេញ ឱកាសសហប ប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងការទូតរដ្ឋសភា​ ព្រមទាំងបង្កើន ថែមទៀតនូវទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ         យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួយបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការ លើគ្រប់វិស័យយ៉ាងច្បាស់លាស់។ ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជា         នៅកម្ពុជា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួប សន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហ  ប្រតិបត្តិការថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ នាពេលខាងមុខ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា         នៅមីយ៉ាន់ម៉ាវិញ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានរួមចំណែក សកម្មចូលក្នុងជោគជ័យនៃមហាសន្និបាតអន្តរសភានៃសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍លើកទី៣៧ផងដែរ៕

More