VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក
01/09/2015 10:45
(VOV)_ក្នុងឱកាសចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក ​លើកទី៤ នាព្រឹកថ្ងៃទី១ កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានមានជំនួបសន្ទនាដាច់ដោយឡែក​ជាមួយសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក           (VOV)_ក្នុងឱកាសចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក ​លើក ទី៤ នាព្រឹកថ្ងៃទី១ កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក  Nguyen Sinh Hung បានមានជំនួបសន្ទនាដាច់ដោយឡែក​ជាមួយសមាជិក​គណៈ កម្មាធិការអចិន្ត្រៃយ៍សមាជចិន លោក Zhāng​ dé jiāng ប្រធានសហភាព​អន្តរស ភាពិភពលោក Saber Chowdhury ប្រធានមហាសន្និបាតអង្គការសហ​ប្រជាជាតិ ​នីតិកាលទី៧០ លោក Mogens Lykketoft និងប្រធានសភាជាន់ទាបបែឡារូស​ Vladimir ​នៅទីក្រុង New York អាមេរិក៊។           នៅក្នុងជំនួបសន្ទនាជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាជចិន  លោក Zhāng​ dé jiāng ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន សង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមមានគោលបំណងរួមជាមួយរដ្ឋសភាចិន បើក ទូលាយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការងារផ្លាស់ប្តូរព័ត៍មាន  និងបទពិសោធ​។ ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើអោយភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀង និងការផ្តួចផ្តើមគំនិតរួមរបស់ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីរក្សាសន្តិភាព ​ស្ថិរភាពនៅក្នុងតំបន់​ សមុទ្រ​ខាងកើត។ ភាគីទាំងពីរត្រូវការអនុ​វត្តយ៉ាងមឹងម៉ាត់និងគ្រប់គ្រាន់នូវ ​កិច្ច ព្រមព្រៀងអំពិបណ្ដាគោលការណ៍បញ្ជាណែនាំជាសារវ័ន្តដើម្បីដោះស្រាយ​បញ្ហា​ លើសមុទ្រ វៀតណាម-ចិន និងសេចក្ដីប្រកាសស្ដីពីប្រតិបត្តិរបស់ភាគីនានា​នៅ សមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ានទាំងឡាយ​ សម្រេច​ការ កសាង៖ក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC)។ ក្នុងជំនួបសន្ទនាជាមួយ​ ប្រធានសហភាពអន្តរសភាពិភពលោក Saber Chowdhury   ប្រធានរដ្ឋសភាលោក  Nguyen Sinh Hung បានអោយដឹងថា៖​ ដើម្បីរួមចំណែក ចូលក្នុងការអនុវត្តរបៀបវារះ អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងគោលដៅអភិវឌ្ឍន៍ និរន្តរភាពផ្សេងៗទៀត រដ្ឋសភាវៀតណាមនឹងផ្សព្វផ្សាយ ធ្វើ​វិសោធនកម្ម និង បំពេញបន្ថែមឯកសារគតិយុត្តិនានា ដែលទាក់ទិនដល់ការ​អនុវត្តកម្មវិធីនេះ។  ទន្ទឹមនឹងនោះ វៀតណាម នឹងសម្រេចបណ្ដាផែនការអភិវឌ្ឍន៍ និងថវិការ ដើម្បី អនុវត្តកម្មវិធីនេះ។  រីឯ លោក Saber Chowdhury មាន​គោល​បំណងថា៖ រដ្ឋសភា វៀតណាមបន្តរួមចំណែកច្រើនថែមទៀតទៅក្នុងសកម្មភាពរបស់ IPU នាពេល ខាងមុខនេះ៕